គំនិតរកស៊ីរបស់អាជីវករម្នាក់ៗពិតជា ឈ្លាសវៃខ្លាំងណាស់ ដោយពួកគេតែងតែមានគំនិត ប្លែកៗក្នុងការប្រកបរបរ រកស៊ីជានិច្ចមិនអោយអតិថិជនរបស់ពួកគេ ធុញទ្រាន់ទៅនឹង អ្វីដែលដដែលៗនោះទេ។

ក៏ដូចជាអាជីវករនៅ តៃវ៉ាន់ ដែរដោយមានភោជនីយដ្ឋានមួយ មានឈ្មោះថា P.S. Bu Bu Restaurant បានបើកបម្រើអតិថិជន ជាមួយនឹងអាហារធម្មតា ដូចគេដូចឯងតែប៉ុន្នោះតែអ្វីដែលបាន ធ្វើអោយភោជនីយដ្ឋាន P.S. Bu Bu Restaurant មានកិត្តិសព្វល្បីល្បាញនោះគឺដោយសារតែ ភោជនីយដ្ឋាននេះ បានផ្លាស់ប្តូរកន្លែងអង្គុយរបស់ ភ្ញៀវពីកៅអី ធម្មតា មកជាកៅអីនៅក្នុងរថយន្តវិញ។ គួរបញ្ជាក់ផងដែរថា មានអតិថិជនរបស់ ភោជនីយដ្ឋាននេះ ជាច្រើនបាននិយាយថា វាពិតជាប្លែកហើយ ចំពោះអាហារនៅទីនេះវិញ ក៏មិនអន់ប៉ុន្មានដែរ ហើយវាពិតជាសាកសម សម្រាប់អ្នកដែលមាន គូស្នេហ៍ដែលចង់បង្កបរិយាកាស រ៉ូមេនទិចទៀតផង។

តើប្រិយមិត្តចង់សាកល្បងទៅញ៉ាំនំ Cake នៅភោជនីយដ្ឋាន P.S. Bu Bu Restaurant ដែរឬទេ ?

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច​ Add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]