ការផ្លាស់ប្តូរមួយដែលយកលំនាំតាម Twitter Facebook បានប្រកាសពីលក្ខណៈពិសេស ថ្មីមួយហៅថា trending ដែលនេះជាកម្មវិធីមួយសម្រាប់ បង្ហាញអ្នកប្រើប្រាស់នូវអត្ថបទ ល្បីៗបំផុតដែលកំពុង តែត្រូវបានលើកមកពិភាក្សាក្នុ ងចំណោមគេហទំព័ររបស់អ្នកប្រើប្រាស់ ប្រហែលជា ១.២ពាន់លាននាក់។

អ្នកប្រើប្រាស់ក្នុងប្រទេស អូស្រ្តាលី អង់គ្លេស កាណាដា ឥណ្ឌា និងសហរដ្ឋអាមេរិក នឹងអាចចាប់ផ្តើមមើលឃើញតារាងអត្ថបទ trending នៅផ្នែកខាងស្តាំនៃទំព័រ Facebook របស់ពួកគេនៅប៉ុន្មាន សប្តាហ៍ខាងមុខនេះ រីឯប្រទេសដ៏ទៃទៀត នឹងអាចមើលឃើញនៅពេលខាងមុខ។
កម្មវិធី trending នៅក្នុង Facebook ស្រដៀងទៅនឹងលក្ខណៈ ពិសេសដែលមាននៅលើ Twitter ជាច្រើនឆ្នាំមកហើយ ប៉ុន្តែ Facebook ព្យាយាមធ្វើការកែច្នៃ របស់ខ្លួនអោយមានភាពខុសប្លែកគ្នាទៅនឹង Twitter តាមលក្ខណៈពីរយ៉ាងដូចជា៖

Personalisation
Trending នឹងមិនគ្រាន់តែបង្ហាញអត្ថបទ ដែលល្បីៗបំផុតប៉ុណ្ណោះទេ ជួសមកវិញ Facebook បាននិយាយថាលក្ខណៈ ពិសេសនេះនឹងបង្ហាញ ដល់អ្នកប្រើប្រាស់នូវអត្ថបទ trending ដែលផ្តោតសំខាន់ទៅ លើគេដោយផ្អែកទៅ លើចំណាប់អារម្មណ៍របស់ពួកគេ។
Summarisation
ការកែច្នៃរបស់ Facebook ទៅលើ trending ក៏នឹងផ្តល់អោយអ្នកប្រើប្រាស់ការ សង្ខេបខ្លីៗពីមូលហេតុ ដែលអត្ថបទនេះឋិតនៅក្នុង trending។ ឧទាហរណ៍ ប្រសិនបើ trending លើកយកកម្មវិធីផ្សាយរបស់ទូរទស្សន៍ពីរឿង Game of Thrones នោះ Facebook ប្រហែលជាពន្យល់ថាវា ដោយសារតែ នេះជាវគ្គថ្មីដែលទើបតែផ្សាយ ឬក៏ដោយសារតែនេះជាវគ្គចុងក្រោយ។ លក្ខណៈពិសេសនេះក៏នឹងសរសេរជាអត្ថបទ ដល់អ្នកប្រើប្រាស់ នេះជាអ្វីដែលការកែច្នៃរបស់ Twitter មិនមានឡើយ។

យើងមិនទាន់ដឹងនៅឡើយ ទេថាកម្មវិធី trending នេះនឹងអាចទទួលបានការគាំទ្រច្ រើនឬក៏អត់ ប៉ុន្តែវាជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ Facebook ដើម្បីបន្តរក្សាអ្នកប្ រើប្រាស់អោយមានទំនាក់ទំនងជាមួយ នឹងបណ្តាញសង្គមកាន់ តែងាយស្រួលដោយ ធ្វើអោយក្លាយទៅជា គោលដៅសំខាន់សម្រាប់ ពួកគេក្នុងការផ្តល់ និងទទួលព័ត៌មាន។
ថ្មីៗនេះ Facebook និយាយថា ខ្លួននឹងពង្រីកបន្ថែមកម្មវិធី News Feed ដើម្បីធ្វើអោយការផ្តល់ព័ត៌មានជុំវិញ ប្រភេទអត្ថបទទាំងនេះកាន់តែ មានអាទិភាពថែមទៀត។ក៏នៅមានពាក្យចចាមអារ៉ាមថាក្រុមហ៊ុននេះ ក៏បានត្រៀមរួចរាល់ក្នុងការបញ្ចេញនូវ សេវាកម្មថ្មីមួយដែលនឹងប្រកួតប្រជែង ជាមួយ Flipboard ដែលជាកម្មវិធីក្នុងទូរស័ព្ទដៃ សម្រាប់ធ្វើឯកទេសកម្ម ទៅលើការជញ្ជូនអត្ថបទព័ត៌មាន ទៅដល់អ្នកប្រើប្រាស់។





ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]