ខេត្តក្រចេះ ៖ ​ជន​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ស្រុក​ស្នួល ជាប់​​ឃាត់​ខ្លួន​​កាលពី​​ថ្ងៃទី​១២ ឧសភា ២០១២ ​តាម​ពាក្យ​បណ្តឹង​របស់​គ្រួសារ​ក្មេង​ស្រី​​រងគ្រោះ​ពីបទ​រំលោភ​​សេព​ សន្ថវៈ​​ ខណៈ​នាងនៅ​ផ្ទះ​ម្នាក់​ឯង ហើយ​ដើរ​ទៅ​បត់​ជើង​នៅ​ឯ​ក្រោយ​ផ្ទះ ។

ជន​ជាប់​ចោទពី​បទរំលោភ​នេះ​ឈ្មោះ​រឿន ឡាញ់ ​អាយុ​២០​ឆ្នាំ ​មាន​ទីលំនៅ​​ស្រុក​ស្នួល បាន​ធ្វើ​សកម្ម​ភាព​ចាប់រំលោភ​​សេពសន្ថវៈ​ក្មេងស្រី រងគ្រោះ​អាយុ​១២​ឆ្នាំ ដែល​មាន​ទីលំនៅ​​​ជាប់​ផ្ទះគ្នា ​កាលពី​ថ្ងៃទី​​១១ ឧសភា ២០១២ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]