ព្រះសីហនុ: ភ្ញៀវទេសចរមួយក្រុមរវល់តែសប្បាយ នឹងការអាំងសាច់បរិភោគ នៅលើឆ្នេរសមុទ្រ នាថ្ងៃឈប់សម្រាកនោះ មិនប្រយ័ត្នបណ្តោយឲ្យភ្លើងឆេះតូបរត់ជាន់ជើងគ្នា នៅបណ្តោយឆ្នេរឯករាជ្យ ខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១២។

យោងតាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ មានក្រុមអ្នកទេសចរ មួយក្រុមបាននាំគ្នាអាំងសាច់គោ ដើម្បីបរិភោគ ប៉ុន្តែដោយសារការធ្វេសប្រហេស គាប់ជូននឹងខ្យល់ខ្លាំង ផងនោះ ធ្វើឲ្យអណ្តាតភ្លើងប៉ើងទៅឆេះដំបូលតែម្តង ។ តែទោះជាយ៉ាងគ្រោះអគ្គិភ័យនេះ មិនបណ្តាល ឲ្យមានគ្រោះថ្នាក់ដល់ភ្ញៀវទេសចរណាម្នាក់នោះទេ។ 

ក្រោយពេលកើតហេតុភ្លាមៗ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋានខេត្តព្រះសីហនុជាច្រើនគ្រឿង បានចុះជួយអន្តរាគមន៍បាញ់ពន្លត់ឲ្យរលត់ទៅវិញភ្លាមៗ មិនបណ្តាលឲ្យមានការខូចខាតធ្ងន់ធ្ងរនោះទេ៕

ដោយៈ DAP

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]