ក្រុមហ៊ុន Apple នឹងធ្វើការទូទាត់សងទឹកប្រាក់រាប់លានដុល្លារទៅដល់អតិថិជនវិញក្រោយពី មានការអនុញ្ញាតអោយក្មេងៗ ធ្វើការទិញនៅក្នុងApp Store ដោយមិនមានការយល់ព្រមពីឪពុកម្តាយ។

យ៉ាងហោចណាស់ក្រុមហ៊ុន Apple នឹងធ្វើការសងប្រាក់វិញប្រហែលជា ៣២.៥លានដុល្លារ ក្រោយពីបញ្ចប់ដំណោះស្រាយជាមួយ នឹងគណៈកម្មការពាណិជ្ជកម្មជាតិ (FTC) កាលពីថ្ងៃពុធនេះ។

Edith Ramirez ដែលជាគណៈកម្មការម្នាក់បាន និយាយថាក្រុមហ៊ុន Apple មិនបានផ្តល់ដំណឹងទៅដល់ឪពុកម្តាយ ថារាល់ពេល ដែលពួកគេបានបញ្ជូលលេខសំងាត់ Apple សម្រាប់កូនរបស់ពួកគេដើម្បី ទិញវត្ថុដែលសំខាន់ៗសម្រាប់ហ្គេមនៅក្នុង iPhone និង iPad ពួកគេបានបន្សល់ទុកចន្លោះពេល ១៥នាទីដែលអាចអោយក្មេងៗធ្វើការទិញបន្ថែម និងមិនមានកំណត់នៅក្នុង App Store ដោយមិនចាំបាច់មានការយល់ព្រមពីឪពុកម្តាយ។ ចំពោះការទិញបន្ថែមនេះជាទូទៅចាប់ពី ៩៩សេនទៅដល់៩៩.៩៩ដុល្លារក្នុងកម្មវិធីនីមួយៗ។

Ramirez បាននិយាយថាពេលចន្លោះនេះអាចអោយក្មេងៗ ទិញយកកម្មវិធីជាច្រើនៗទៅលើហ្គេម Dragon Story និង Tiny Zoo Friendsជាដើម។ គាត់បានបន្តទៀតថា អតិថិជនម្នាក់បានប្តឹងទៅដល់ FTC ថាកូនស្រីរបស់គេបានចំណាយប្រាក់២,៦០០ដុល្លារ ទៅលើកម្មវិធី Tap Pet Hotel ហើយនៅមានរបាយការណ៍ផ្សេងៗទៀត ដែលបញ្ជាក់ពីក្មេងៗដ៏ទៃ បានចំនាយលើសពី៥០០ដុល្លារ ទៅលើការទិញទាំងនេះ។

Ramirez បាននិយាយទៀតថា ក្រុមហ៊ុន Apple បានយល់ព្រមចំពោះការសងប្រាក់ទាំងអស់មកវិញ ដល់អតិថិជនដែលរងការប៉ះពាល់នេះ ហើយក៏បានផ្តល់ដំណឹងដល់ពួកគេតាមរយៈ email ផងដែរ។ Ramirez បាននិយាយទៀតថាអតិថិជនដ៏ទៃ ទៀតក៏អាចផ្តល់ដំណឹងទៅដល់ Apple ប្រសិនបើពួកគេរងការប៉ះពាល់ដូចនេះដែរនោះ។

តាមការដកស្រង់សម្តីរបស់ Ramirez បានអោយដឹងថា ដំណោះស្រាយនេះគឺជាការចង់បានរបស់អតិថិជន ដែលប៉ះពាល់ដោយសារការគិតប្រាក់ មិនត្រឹមត្រូវរបស់ក្រុមហ៊ុន Apple ហើយនេះក៏ជាជំហរត្រឹមត្រូវនៅក្នុងពាណិជ្ជកម្មផងដែរ មិនថាអ្នកធ្វើពាណិជ្ជកម្មនៅក្នុងវិស័យទូរស័ព្ទ ឬក៏លក់ឥវ៉ាន់នៅតាមផ្លូវឡើយ ការការពារអតិថិជនគឺសំខាន់បំផុត អ្នកមិនអាចគិតលុយពីអតិថិជន ចំពោះការទិញដែលពួកគេមិនបានដឹងជាមុននោះឡើយ៕






ប្រភព៖ CNN

ដោយ៖ Xeno

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]