ក្រុងប៉ោយប៉ែត ៖ ​យុវជន​​ម្នាក់​ដើរ​​ត្រាច់​ចរ​វេលា​​ទៀបភ្លឺ​​ត្រូវជនសង្ស័យ​​មួយ​ក្រុម​ កាប់​​២​កាំបិត​ខ្វែវ​​ត្រូវ​ក្បាល​ដេរ៥​ថ្នេរ ​​លុះព្រឹក​​​ឡើង​មក​ប្តឹង​ប៉េអឹម​ក្រុង​ប៉ោយប៉ែត​ ឱ្យ​ជួយ​​រក​យុត្តិ​ធម៌ ។ ​ហេតុ​ការណ៍​កាប់​​​ប្រហារ​​នេះ​កើតឡើង​​កាល​ពី​វេលា​ម៉ោង​៣​​ទៀប​ភ្លឺ​​ ថ្ងៃទី​១៤ ឧសភា ។

​យុវជន​​រងគ្រោះ​ឈ្មោះ​លឹម មករា អាយុ​​១៩​ឆ្នាំ ​រស់នៅភូមិ​ក្បាល​ស្ពាន​១ ​សង្កាត់​ប៉ោយប៉ែត ​បានរៀបរាប់​នៅ​ចំពោះ​មុខសមត្ថ​កិច្ច​ថា កាល​ពី​វេលា​ម៉ោង​​ខាងលើ​រូបគេ​បាន​ដើរ​ចេញ​​ពីផ្ទះ​​ឪពុក​មា​​សំដៅ​ទៅ​ផ្ទះ ​របស់​ខ្លួន​ដែល​​នៅជិតគ្នា​នោះ ក៏ស្រាប់តែ​ជួប​​​​​ក្រុម​ជនដៃ​ដល់​មួយ​ក្រុម​មាន​គ្នា​​​​៣​នាក់ ​បាន​​យកកាំបិត​​​ខ្វែវ​កាប់​សំដៅ​​មក​លើ​ខ្លួនចំនួន​២​កាំបិត ដោយ​មួយកាំបិត កាប់​ចំ​ខ្នង​រង​របួស​​តិច​តួច និង​មួយកាំបិត​ទៀតកាប់​ចំ​ក្បាល បណ្តាល​​ឱ្យ​បែក​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន​ត្រូវ​បាន​គេ​នាំ​ទៅ​សម្រាក​ព្យា​ បាល​នៅ​​គ្លី​និក​មួយ​កន្លែង​ជិត​ទីនោះ និង​ដេរ​​ចំនួន​៥​​ថ្នេរ​ផង​ដែរ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]