ប្រិយមិត្តដែលនិយមគាំទ្រ តារាចម្រៀង Noly Time ប្រាកដជាស្គាល់បទចម្រៀងរបស់លោកមួយបទ ដែលមានចំណងជើងថា “អារម្មណ៍ត្រូវការអូន” ដែលបទនេះបានធ្វើអោយកក្រើក និងស្រូបទាញការគាំទ្រយ៉ាងច្រើនសន្ធឹក ពីមហាជន ជាពិសេសនោះគឺស្រទាប់យុវវ័យ។

បន្ទាប់ពីចូលទៅជ្រកកោនក្រោមផលិតកម្មថោន Noly Time ចាប់ផ្តើមកសាងកេរ្តិ៍ឈ្មោះ និងខិតខំប្រឹងប្រែងរិះរកនូវអ្វីដែលថ្មី សម្រាប់កំដរអារម្មណ៍អ្នកគាំទ្រ ហើយនាពេលចុងបញ្ចប់នេះ បាននិពន្ធទំនុកច្រៀងថ្មី លំនាំភ្លេងចាស់ សម្រាប់តារាចម្រៀងរួមផលិតកម្ម កញ្ញា មាស សុខសោភា ក្រោមចំណងជើងថា “អារម្មណ៍ត្រូវការបង”។

ក្នុងនោះគេសង្កេតឃើញថា កំណើននៃការគាំទ្របទចម្រៀងនេះ គឺមិនមានភាពថមថយនោះទេ ពោលគឺនៅតែមានការគាំទ្រជានិច្ច ដូចជាកន្លងទៅនេះ តារាចម្រៀង មាស សុខសោភា បានច្រៀងបទចម្រៀងនេះ នៅក្នុងការប្រគុំតន្ត្រីផ្សេងៗ គឺមានស្នូរទះដៃ និងហូរកញ្ជៀវមិនចេះចប់សោះឡើយ។




ដូចនេះបើចង់ដឹងច្បាស់ សូមសម្តាប់បទចម្រៀងខាងក្រោម៖

វីដេអូ៖ អារម្មណ៍ត្រូវការបង ពី មាស សុខសោភា

 

វីដេអូ៖ អារម្មណ៍ត្រូវការអូន ពី Noly Time

 

តើប្រិយមិត្តយល់ថា មួយណាពិរោះជាង?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា