តើគួរឲ្យជឿទេ? ដែលការរលាកធ្ងន់ធ្ងរ អាចបណ្ដាលមកពី ការប្រើប្រាស់របស់ប្រចាំថ្ងៃ ដូចជាក្រដាសសើមជាដើមនោះ?
ជាការពិតណាស់ តាមការសិក្សាស្រាវជ្រាវ ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត Mary Wu Chang និងជាសាស្ដ្រាចារ្យផ្នែកការសិក្សាទៅលើ រោគសើរស្បែក នៅក្នុងសាកលវិទ្យាល័យសុខាភិបាល Connecticut សហរដ្ឋអាមេរិក បាននិយាយថា ម៉ាកក្រដាសសើមមួយចំនួន នៅក្នុងអាមេរិក បានបង្កឲ្យ មានប្រតិកម្មស្បែក ទៅលើក្មេងៗមួយចំនួន ក្រោយពី ពេលថ្មីៗនេះ មាន៦ករណីកើតឡើងរួចមកហើយ។
យ៉ាងណាមិញ អ្វីដែលធ្វើប៉ះពាល់ដល់ស្បែកនេះ ត្រូវបានគេស្គាល់ឈ្មោះថា methylisothiazolinone (MI) ដែលគេបានរកឃើញ នៅក្នុងផលិតផលសម្រាប់ប្រើ ប្រាស់ផ្ទាល់ខ្លួនមួយចំនួន និងផលិតផលដែលប្រើប្រាស់ក្នុងផ្ទះ។ ជាមួយគ្នានោះ វាបានបង្កឲ្យមានប្រតិកម្មយ៉ាងធ្ងន់ធ្ងរ ទៅលើក្មេងៗទាំងនោះ ដែលជាលទ្ធផលគឺ ការធ្វើឲ្យឈឺចាប់ និងមានស្លាកស្នាម។
ក្នុងករណីជាច្រើន បានប្រទះឲ្យឃើញថា មូលហេតុដែលបង្កឲ្យកើតមាននោះ ដូចជា ការប្រើប្រាស់ក្រដាសសើមជាញឹកញាប់ ជាពិសេសប្រើទៅលើ បរិវេណមាត់ និងភ្នែក ដែលជាកន្លែងងាយស្រួល នឹងប្រតិកម្ម។ ដូចនេះ ជាការផ្ដល់ដំបូន្មាន និងជៀសវាងពីបញ្ហាខាងលើ ឪពុកម្ដាយគ្រប់រូប គួរតែអានការណែនាំនៅខាងក្រោយ ឬក្រោមផលិតផលជាមុនសិន មុននឹងសម្រេចចិត្ដឲ្យកូនៗប្រើ ផលិតផលទាំងនោះ ជាពិសេស គឺមិនគួរប្រើ ក្រដាសសើមជាញឹកញាប់ ពេលនៅផ្ទះ អាចប្រើក្រដាសស្ងួតធម្មតា ឬកន្សែងតូចៗក៏បាន៕
ប្រភពពី បរទេស
កែសម្រួលដោយ ម៉ា
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]