រាជធានីភ្នំពេញ ៖ ​​​ថ្ងៃទី​​១៤ ឧសភា ​សាលា​ដំបូង​រាជធានីភ្នំពេញ បាន​សម្រេច​ចេញ​ដីកា​ឃុំ​​ខ្លួន​ឃាតករ​​បាញ់​សម្លាប់​​​​មិត្ត​​ភក្តិ​ជា​ មន្ត្រី​នគរ​បាល​​ព្រហ្ម​ទណ្ឌ​ដាក់ពន្ធ​នាគារ​ជា​បណ្តោះ​អាសន្ន​​ក្រោម​បទ​ ចោទ​ប្រកាន់​ធ្វើ​មនុស្ស​ឃាត​ដោយ​ចេតនា​ កាន់​កាប់​អាវុធ​​ដោយ​គ្មាន​​ការ​អនុ​ញ្ញាត​​ និងប្រើ​ប្រាស់​​គ្រឿងញៀន​​ខុសច្បាប់ ។

ជន​ដែល​ត្រូវចោទ​ជា​ឃាតករ​ថា បាន​បាញ់​សម្លាប់​មិត្តភក្តិ​​នោះ​ឈ្មោះ​សិទ្ធ រតនា ហៅ​អូន ​ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ​​​អតីត​អង្គ​រក្ស និងជា​អ្នក​​បើក​បរ​រថយន្ត​នៅក្រុម​ហ៊ុន​សុជាតិ ​​​ស្នាក់​នៅ​​ផ្ទះលេខ​៥៦ZEo មហាវិថី​ព្រះ​សីហនុ សង្កាត់​ទន្លេ​បាសាក់ ខណ្ឌចំការ​មន ។

គួរ​បញ្ជាក់ថា កាលពីវេលា​ម៉ោង​២​និង​​៣០​នាទី​រសៀលថ្ងៃទី​១១ ឧសភា ឈ្មោះសិទ្ធ រតនា ហៅអូន ​បាន​ប្រព្រឹត្ត​អំពើ​មនុស្ស​ឃាត​បាញ់​សម្លាប់​​មិត្ត​ភក្តិ​របស់​​ខ្លួន​ ឈ្មោះ​ម៉ន សារ៉ាវណ្ឌី ​នៅ​​ចំណុច​​មុខ​ផ្ទះ​​សំណាក់​អង្គរ​មាស ផ្លូវ​លេខ​២៧១ សង្កាត់​​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួល​គោក។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]