រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​​រង​របួស​ស្រាល ​ឯ​កូន​ស្រីតូច​អាយុ​​៣​ឆ្នាំ​រងរបួស​ធ្ងន់​ធ្ងរ ដោយ​សារ​ជញ្ជាំង​អគារ​​រោង​ចក្រ​កាត់​ដេរ​យីង​ដុង ​ដែល​កំពុង​សាង​សង់​បាក​់រលំ​សង្កត់​ ខណៈ​​ពេល​ដែល​​នាង​ និង​កូន​ស្រី​កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយនៅ​ក្បែរ​ជញ្ជាំង​​ សំណង់​អគាររោងចក្រ​នោះ​ ហើយ​ក្រោយ​ពេល​កើត​ហេតុ​​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​ មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់ ។

​ហេតុការណ៍​នោះ​​បាន​កើតឡើង​​កាលពីល្ងាច​ថ្ងៃទី​​១៣ ឧសភា ​២០១២ ​នៅ​ក្នុងភូមិ​​អង្គកែវ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍សែនជ័យ ​។ ​ជន​រង​គ្រោះ​ជា​ម្តាយ​ឈ្មោះ​​ជិន ភន ​អាយុ​៣៤​ឆ្នាំ ចំណែក​​កូន​ស្រី​ឈ្មោះ​ស៊ង ​នីហ្សា អាយុ​៣​ឆ្នាំ ​មាន​​ស្រុក​កំណើត​​ភូមិ​ស្គុយ​​ ឃុំ​ស្មោង ស្រុក​ទ្រាំង​ ខេត្ត​តាកែវ ​សព្វថ្ងៃ​​ស្នាក់​នៅ​​ភូមិ​កើតហេតុ​ខាង​លើ ។ ដោយឡែក​ជញ្ជាំង​​សំណង់​អគារ​​រោងចក្រ​ដែល​បាក់​រលំ​សង្កត់​ផ្ទះ​ជួល​បណ្តាល​ ឱ្យ​មនុស្ស​​រង​របួស​នោះ​​តាម​ការអះអាងថា ​ជា​របស់​ក្រុម​ហ៊ុន​រោង​ចក្រ​កាត់​ដេរ​យីង​ដុង ។ រីឯ​មេ​ការ​សំណង់​ដែល​​ជាអ្នក​ទទួលខុស​ត្រូវ​ក្នុង​ការសាង​សង់​នោះ​ឈ្មោះ​ ហែម ​ហន ភេទប្រុស អាយុ​៣១​ឆ្នាំ ត្រូវ​បាន​​ប៉ូលិស​​ប៉ុស្តិ៍ចោមចៅ ​ឃាត់​ខ្លួន​ទៅ​សួរ​​នាំ​រឿង​សាងសង់​គ្មាន​គុណ​ភាព ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]