ខេត្ត​ប៉ៃលិន ៖ ​ បុរស​ចំណាស់ម្នាក់​ឈ្មោះ​អៀង​ អួន អាយុ​៥៦​ឆ្នាំ​​​ រស់នៅភូមិ​ក្រចាប់​ក្រោម សង្កាត់អូរតាវ៉ៅ ​ក្រុង​ប៉ៃ​លិន​បាន​រង​របួស​​ដាច់​ម្រាម​ជើង​ខាងឆ្វេង​អស់​៣ ​ខណៈ​កំពុង​កាន់កន្ត្រៃ​យន្ត​កាត់​ស្មៅ និង​កូនឈើតូចៗ​នៅ​ក្បែរ​​ចម្ការ​ដំឡូង​មី​របស់​ខ្លួន បាក់​ផ្លែ​កន្ត្រៃយន្ត​ខ្ទាត​មុត​ដាច់ម្រាម​ជើង​​ បណ្តាល​​ឱ្យហូរ​ឈាម​​ឈឺ​ចុកចាប់​ដួលនៅនឹង​កន្លែង​ តែ​សំណាង​ល្អ ​ត្រូវ​បាន​អ្នក​កាត់​ស្មៅ​ជា​មួយគ្នាឈ្មោះ​ប្រុស អាយុ​៤៥​ឆ្នាំឃើញ​ក៏​ដឹកទៅផ្ទះ​ហើយ​ក្រោយមក ប្រពន្ធ​បានហៅរថយន្ត​ដឹក​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​​បង្អែក​ខេត្ត ។

​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាលពីវេលា​ម៉ោង​២ និង​៣០​នាទី​រសៀល​ថ្ងៃទី​១១ ឧសភា ​២០១២ ត្រង់​ចំណុច​ក្បែរចម្ការ​​ដំឡូងមី​ ស្ថិតក្នុង​ភូមិ​ខាងលើ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]