ខេត្ត​ព្រះ​សីហនុ​​​​​​​​​​​​​​​​ ៖​ ភាពក្តៅ​ក្រហាយ​​បានកើ​ត ខណៈ​​ពេល​មេតុង​ទីន​​​ឈ្មោះ​​ឌឿន សុខ​ទ្រី​ អាយុ​​៤​​​៣​ឆ្នាំ​​​  និង​ប្រពន្ធ​​​ឈ្មោះ​​ជិន ចាន់​​​ អាយុ​​​​៤១​ឆ្នាំ បាន​ប្រមូល​លុយ​​ប្រមាណ​​២០​ម៉ឹន​ដុល្លារ​​​ដាក់​សាប៊ូ​​​គូទ​​រត់​​បាត់​ ស្រមោល​​ ហើយ​បែរ​ជា​​​ចេញអ្នក​​មក​អះ​អាង​​ថា​ផ្ទះ​របស់​មេតុង​ទីន​​​នេះជាកម្ម​ សិទ្ធិ​​​របស់​ពួក​គេ​​ ជាហេតុ​​ធ្វើ​​ឱ្យ​​​មាន​​ការ​​​​ផ្ទុះ​ជម្លោះ​​យ៉ាងខ្លាំង​​ដល់​កូន​​ តុងទីនប្រមាណ​​​២៥០​នាក់​​កាល​ពី​ល្ងាច​ថ្ងៃ​​ទី​​​​១១ ឧសភា នៅ ចំណុច​ក្រុម​​​ទី​​១០ ភូមិ​​៣​ សង្កាត់​​​១ ក្រុង​ព្រះ​សីហនុ ។

ករណីនេះ​​បានធ្វើ​ឱ្យ​​កូន​តុង​ទីន​​​ប្រមាណ​​​ជិត​​​ ២៥០​នាក់ មាន​ការ​ក្តៅក្រហាយ​​​នាំគ្នា​​​ហាម​ឃាត់​​​អ្នក​ទិញ​​ផ្ទះ​ និង​ព័ទ្ធ​​ផ្ទះមេតុង​ទីន​​​នោះ​មិន​​ឱ្យ​​​​​យក​អីវ៉ាន់​​​នៅក្នុងផ្ទះ​​​ មេតុង​ទីន​ចេញទេ​​​​ ប៉ុន្តែ​​ត្រូវ​មនុស្ស​​ទាំង​​៤នាក់​​នេះ​​ ប្រើអំពើ​​ហិង្សា​​​មក​លើ​កូន​​​តុង​ទីន​ បណ្តាល​​ឱ្យ​​​​​រង​របួស។

កូនតុង​ទីន​​ម្នាក់​ឈ្មោះ​​​​ឡេង សុភា ភេទស្រី​ អាយុ​២០ឆ្នាំ ក្នុងចំណោម​​ច្រើន​នាក់​​បាន​អះអាង​ថា​ ខណៈ​ពេល​​​​​ដែល​ពួក​​គេ​មក​​​មើល​ផ្ទះ​​មេតុង​ទីន​ក៏ស្រាប់តែ​​​មាន​មនុស្ស ​​៤នាក់​​​ជិះ​​​ឡាន​ទំនើប​​​មកដេញ​​​ ដោយ​សម្អាង​ថា​​​​​​ ផ្ទះ​​​ដែល​ពួក​​គេ​​​មក​ចោម​រោម​​​​នេះ គឺ​​​ជាផ្ទះ​របស់​​ខ្លួ​ន​​​ដោយ​មាន​កិច្ច​សន្យា​​​ទិញ​លក់​ជាមួយ​​មេធាវី​ ទៀត​ផង ។

ស្ត្រី​​ដដែល​​បាន​បន្ត​ថា ខណៈ​​ពេលនោះ​​ពួក គាត់​​​បាន​ឃាត់​​មិន​​​ឱ្យ​មនុស្ស​​​ទាំង​​៤នាក់​​​ដឹក​អី​វ៉ាន់​​​​​​​​​​ ​ចេញ​​ដោយ​ឱ្យ​រង់ចាំ​​​ដោះស្រាយ​​​​គ្នា​សិន​​​ ព្រោះ​​ម្ចាស់​​​ផ្ទះ​មុន​​​​​​ក៏​មាន​​​ជំពាក់​​លុយ​ពួក​គាត់ដែរ​​​ តែ​នៅពេល​​​​នោះ​បុរស​​​​​ចំណាស់​​​ម្នាក់​បាន​​​ចាប់​ទាញ​​​​ដៃ​​គាត់​ចេញ​ ​​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​​ថែម​ទាំង​​​​ហក់​មក​វាយ​​គាត់ទៀត​​ ។ អ្នក​ដែល​​វាយ​គាត់នោះ​ឈ្មោះ​​​ទ្រី សុខ​ម៉ៅ​​ ជា​អាជីវករ​​​​ផ្សារលើ ។

ក្រុម​​កូន​​តុង​ទីន​​បាន​ចោទ​ថា ចំពោះ​​​ការ​ទិញ​​លក់​ផ្ទះ​​សម្បែង​​​ដោយ​​មិន​មាន​​ឆ្លង​កាត់អាជ្ញាធរ​​​ និង​មន្ទីរ​​ជំនាញ​​បែប​នេះ​​​​ គឺជា​ល្បិច​​​​​កល់​​ឃុប​​​ឃីតគ្នា​​ក្នុង​​​​ការបោក​​លុយ​​​របស់​​ពួកគាត់​ ​តែ​ប៉ុណ្ណោះ​ ដូច​​នេះ​​​ពួកគាត់​​និងដាក់​ពាក្យ​បណ្តឹង​​​មេ​តុង​ទីន​រូប​នេះ​​​ និង​​​បក្ស​ពួក​​​ដែល​ឃុប​ឃិត​​​គ្នា​​ទៅសាលា​ដំបូង​​​ខេត្ត​ និង​ស្នើ​​​សុំ​​ឱ្យ​​​តុលា​ការចេញ​​​ដីកា​​​ឃាត់មិន​​​ឱ្យ​ជួល​លក់​ឬបញ្ចាំ ​​​ទីតាំង​​​ និង​លំនៅ​​​ឋាន​​​មេ​តុង​ទីន​​​ឈ្មោះ​ឌឿន សុខទ្រី និងប្រពន្ធ​​​​ឈ្មោះ​ជិន​ ចាន់ ទេ ។​​

មន្ត្រី​ប៉ុស្តិ៍​​រដ្ឋ​​បាល​​​​​សង្កាត់លេខ​​​​១ ក្រុង​ព្រះ​​​សីហនុ​ បាន​ប្រាប់​ថា ករណី​​នេះ​បណ្តាល​​មក​ពី​​​ប្រជា​ពលរដ្ឋ​​​ជា​កូន​តុ​ង​ទីន​​កើ​ត​ទុក្ខ​មិន ​​សុខ​ចិត្ត​​ ​ដោយឃើញ​​មាន​​អ្នក​ផ្សេង​​​មក​រើយក​​​អីវ៉ាន់​​​ពីក្នុង​ផ្ទះ​​​​​ មេតុងទីនបម្រុង​​ដឹក​េចញ​​​​​ ដោយ​សង្ស័យ​ថា មេតុង​ទីន​​បាន​គេចខ្លួន​​បាត់​ ទើប​​ពួកគាត់​​​នាំគ្នា​​ឡោម​ព័ទ្ធ​​​​​​ផ្ទះមេតុងទីន​​​មិ​ន​អនុញ្ញាត​​​ ឱ្យ​​​ដឹក​អីវ៉ាន់​​ចេញ ។ ម្យ៉ាងវិញ​ទៀត​​​​ក៏មាន​​​ការខឹង​សម្បារ​​​ជាមួយ​​អ្នកដែល​​​ម​ក​យក​អីវ៉ាន់ ​​​ទាំង​​៤​​​នាក់​បាន​​ប្រើ​អំពើ​ហិង្សា​​លើ​ពួក​​គាត់​​ទៀតផង ។ ឆ្លង​​​តាម​ការ​​សាកសួរ​​លើមនុស្ស​៤នាក់​​​ ដែល​បាន​​​មក​ដឹក​យក​អី​វ៉ាន់​​​មេតុង​ទីន​​ដែល​ប្រជា​​​ពលរដ្ឋ​​ចោទ​ថា​​ ប្រើ​អំពើ​ហិង្សា​​​​មក​លើ​រូប​​គាត់នោះ​​ បានឆ្លើយ​ថា​​​លំនៅឋាន​​​មេតុង​ទីន​​​រូប​នេះ​​​បាន​លក់​ផ្តាច់​​មក​ឱ្យ​ ពួកគាត់​​​ ហើយ​តម្លៃ​​​​​​២០.០០០​ដុល្លារ​​អាមេរិក​​ ហើយ​ពួកគាត់​​បាន​ធ្វើ​លិខិត​​​លក់​ផ្តាច់​​ជាមួួយ​​និង​មេធាវី​​​នៅ​រាជ​ ធានី​ភ្នំពេញ ទើបពួក​គាត់​​នាំ​​គ្នា​​មក​រើ​​កកាយ​​យក​អីវ៉ាន់​​ក្នុ​ងផ្ទះ​​នោះ​ចេញ ។

ប៉ូលិស​​​បាន​បន្តថា អ្នក​ដែល​អះ​អាង​​​ថា មេតុង​ទីន​​​​​លក់​ផ្ទះ​​​ឱ្យ​នោះ​​​​ឈ្មោះ​​ទ្រី​ សុខ​ម៉ៅ ភេទប្រុស​ អាយុ​​​​​៥៨ឆ្នាំ​ ជាមន្ត្រី​​​កង​រាជ​អាវុធ​ហត្ថ​​​ចូល​និវត្តន៍​​​ និង​មាន​​​អ្នកមក​​ជាមួយ​ចំនួន​​​​៣នាក់​​​ទៀត​ គឺ​​១- ឈ្មោះ​​ម៉ៅ គឺ​មលី​​​​​ ​​ភេទប្រុស​ អាយុ​​​​​​៣០ឆ្នាំ ​២- ឈ្មោះ​​​ម៉ៅ គឹម​លាង ភេទប្រុស អាយុ​​​២២ឆ្នាំ និង​​​៣- ឈ្មោះ​​ម៉ៅ គឹម​ហុង ភេទប្រុស អាយុ​​​​​​​​​​​​​​​​​​​​២៧ឆ្នាំ ជា​​មន្ត្រី​​​កង​រាជអាវុធ​ហត្ថ​​​ខណ្ឌ​សែន​សុខ រាជ​ធានី​ភ្នំពេញ ។

មន្ត្រី​​​ប៉ូលិស​​​រូប​នោះ​​​បាន​បន្ត​ថា លុយដែល​​​មេតុង​ទីន​​​ប្រមូល​​យក​បាន​ហើយ​​គេច​ខ្លួន​​នោះ​មាន​​ចំនួន​ ប្រមាណ​​​ជាង​​២០ម៉ឺនដុល្លារ​​​​អាមេរិក​ ដែល​មាន​​អ្នក​ពាក់​ព័ន្ធ​​​លេង​តុង​ទីន​​នេះ​ប្រមាណ​​២៥០នាក់​ ៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]