សម័យកាលកាន់តែជឿនលឿន បានធ្វើអោយមនុស្សជាច្រើនមាន គំនិតឆ្នៃប្រឌិត និង មានការលូតលាស់ទៅតាម សម័យកាលដែរ ក៏ដូចជា សិល្បៈអញ្ចឹង មានបុរសម្នាក់បានយកអាហារដែលគាត់បាន ទិញពី McDonald យកមក ផ្គុំចូលគ្នាក្លាយជារូបខ្មោច Mummy ដ៏គួរអោយចាប់អារម្មណ៍មែនទែន។

តាមប្រភពព័ត៌មានបានអោយដឹងថា បុរសម្នាក់ឈ្មោះ Ben Campbell ត្រូវបាន គេស្គាល់ថា ជាបុរសម្នាក់ដែលបានទិញ អាហារពី McDonald ដើម្បីយកមកផ្គុំជាខ្មោច Mummy។ មានមនុស្សច្រើនណាស់ដែលបានយល់ថា គាត់ធ្វើនេះដើម្បី បំបាត់ការអផ្សុក តែតាមពិតទៅគាត់គឺជាគ្រូសូនរូប ហើយក៏ជាជាងគំនូរផងដែរ អ្វីដែលគាត់ធ្វើនេះគឺជាអ្វីដែលថ្មី សម្រាប់យកទៅបង្ហាត់សិស្សរបស់គាត់។ គួរបញ្ជាក់ផងដែរថា អ្នកលេងអិនធើណិតជាច្រើនបាន សួរគាត់ថា តើគាត់ធ្វើបែបនេះមិនខ្លាច ក្រុមហ៊ុន McDonald ប្តឹងរូបគាត់ទេឬ? គាត់បានឆ្លើយតបទៅពួកគេវិញថា គាត់មិនខ្លាចនោះទេ ហើយគាត់បានបង្កើត Event នៅក្នុង Facebook ឌឺទៅដល់ McDonald ទៀតផង ដោយ Event នោះមានឈ្មោះថា "Get Ben Sued by McDonald's"

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]