ភ្នំពេញ ៖ កង់មួយមានដាក់ធុងឈើ មួយពីលើ ក្នុងនោះសុទ្ធសឹង ជាថ្នាំសម្រើប និងស្រោមអនាម័យ ត្រូវបានគេដាក់តាំង លក់ជាច្រើនកន្លែង យ៉ាងអណាធិបតេយ្យ នៅខាងកើតផ្សារអូរឫស្សី នាពេលរាត្រី ហើយត្រូវមហាជន នាំគ្នារិះគន់ថា វាមិន ត្រឹមតែមានផលប៉ះពាល់ ផ្នែកសុខភាពដល់ អ្នកទិញយកទៅប្រើទេ បន្ថែមលើនេះ វា បានបង្ហាញពីអសមត្ថភាពរបស់អាជ្ញាធរ ខណ្ឌ ៧មករា ដែលមិនអាចគ្រប់គ្រងការលក់ ឱសថបាន។ ភាពអនាធិបតេយ្យនេះត្រូវគេ រិះគន់ទៀតថា មិនមែនអាជ្ញាធរសង្កាត់-ខណ្ឌនិងមន្ទីរសុខាភិបាលមិនដឹងទេ ប៉ុន្ដែនេះ ជាឆ្នាំងបាយ របស់គេទៅហើយ ។
អ្នករស់នៅក្នុងសង្កាត់អូរឫស្សីទី១ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ក្បែរកន្លែងដែលគេ ដាក់លក់ថ្នាំសម្រើប ដែលគ្មានការត្រួត ពិនិត្យនិងច្បាប់ទម្លាប់ត្រឹមត្រូវ ថ្លែងក្នុង លក្ខខណ្ឌមិនបញ្ចេញ ឈ្មោះថា វាពិតជាមាន ការពិបាក ស្ដាប់និងមើលណាស់ នៅពេល ដែលអ្នក លក់និយាយទៅកាន់អ្នកមកទិញ នូវឥទ្ធិពលគុណភាពថ្នាំសម្រើបដែលពួកគេដាក់តាំងលក់ ជាមួយនិងរូប អាសអាភាស ដែលបិទជាប់និងធុងថ្នាំស្រាប់ផង។ មតិរិះ គន់ដដែលបន្ដថា មានពេលខ្លះគេឃើញក្មេង ប្រុសដែលមានអាយុ១៥ទៅ១៦ឆ្នាំជាងក៏ ទៅទិញដែរ ហើយអ្នកលក់មិនខ្វល់ពីសុខ ភាពរបស់អ្នកទិញទេ ធ្វើយ៉ាងណាឱ្យតែលក់ ដាច់និងបានប្រាក់ចូលហោប៉ៅជាការស្រេច។
លោក សោម សុវណ្ណ អភិបាលខណ្ឌ៧ មករា មិនអាចសុំការបំភ្លឺបានទេ ចំពោះការ រិះគន់។ ទោះជាយ៉ាងណាក៍ដោយមហាជន ជាពិសេសអ្នករស់នៅម្ដុំកន្លែងដែលគេដាក់ លក់ថ្នាំសម្រើប ដោយខុសច្បាប់ បានទទួចដល់អាជ្ញាធរ ខណ្ឌ៧មករាជួយ ក្រឡេក មើលបញ្អានេះផង បើមិនជឿថា មានការលក់ថ្នាំសម្រើបយ៉ាងអនាធិបតេយ្យ នៅខាងកើតផ្សារអូរឫស្សីទេ នៅយប់ណា ទំនេរ សូមជិះរថយន្ដរបស់លោក ទៅមើល ទៅពិតជាដឹង ហើយកុំថា គេចេះតែនិយាយ ៕
ដោយ ៖ ជួន សុជាតិ
ផ្តល់សិទ្ធដោយ ដើមអម្ពិល
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]