ជាធម្មតាការប្រើប្រាស់ផ្លូវ គឺយើងត្រូវគោរពសិទ្ធគ្នាទៅវិញទៅមក ហើយជាពិសេសយើងមិនត្រូវ ធ្វើទង្វើអ្វីមួយ ដែលអាចធ្វើអោយខាតបង់ទ្រព្យសម្បត្តិ ក៏ដូចជាពេលវេលា របស់អ្នកដទៃដែរ ប៉ុន្តែមានបុរសម្នាក់គាត់បាន ជិះកង់យ៉ាងយឺតនៅលើផ្លូវតូចចង្អៀត ដែលជាហេតុធ្វើអោយស្រ្តីម្នាក់ខឹងយ៉ាងខ្លាំង ដល់ថ្នាក់ចុះពីលើរថយន្តទៅ វាយរូបគាត់តែម្តង។

តាមប្រភពព័ត៌មានបានអោយដឹងថា បុរសម្នាក់មិនត្រូវបានគេស្គាល់អត្តសញ្ញាណច្បាស់ ត្រូវបានស្រ្តីម្នាក់ដែល មិនត្រូវបានគេស្គាល់អត្តសញ្ញាណដូចគ្នា វាយដោយសារតែគាត់រំខាន ដល់គេហើយបានធ្វើអោយខាតបង់ ពេលវេលារបស់អ្នកប្រើប្រាស់ផ្លូវជាមួយគ្នា។ តាមរយៈវីដេអូត្រូវបានថតដោយ កាមេរ៉ាបង្កប់ក្នុងរថយន្តមួយ យើងបានឃើញស្រ្តី ម្នាក់នោះរត់មកវាយ បុរសជិះកង់តែម្តង ហើយស្រ្តីម្នាក់នោះកំពុង តែត្រូវបានប៉ូលិសតាម ស៊ើបអង្កេតដើម្បីធ្វើការឃាត់ខ្លួន ដោយយោងទៅតាមវីដេអូដែលត្រូវបានគេ ចែកចាយពេញអិនធើណិត។

តើប្រិយមិត្តយល់ថា ប៉ូលិសឃាត់ខ្លួនស្រ្តីម្នាក់នោះត្រឹមត្រូវដែរឬទេ បើអ្នកបង្កហេតុគឺជាបុរសជិះកង់នោះ ?

សូមប្រិយមិត្តមើលវីដេអូ ៖

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]