បន្ទាប់ពីការប្រកួតនារាត្រីថ្ងៃសៅរ៍ យប់ម្សិលមិញនេះ កន្លងផុតទៅ ៦ ប្រកួតរួចមក នារាត្រីយប់ថ្ងៃអាទិត្យនេះគឺមាន ២ ប្រកួតបន្តទៀត ដោយសារិកាព្រៃ Newcastle បើកទ្វារកីឡាដ្ឋាន St James’ Park ស្វាគមន៍ Man CITY ខណៈហង្សក្រហម Liverpool ធ្វើដំណើរទៅទឹកដី Britannia Stadium របស់ក្រុម Stoke CITY។

Newcastle (8) VS Man CITY (3)

៥ ប្រកួតចុងក្រោយរបស់សារិកាព្រៃ Newcastle ដូចជាមិនសូវធ្វើបានល្អសោះ ពោលគឺឈ្នះ ២ ចាញ់ ៣ និងមិនដែលស្មើ ការប្រកួតចុងក្រោយបរាជ័យក្រោមថ្វីជើង Cardiff CITY ១ទល់នឹង២ ក្នុងទឹកដីខ្លួនឯង ធ្លាក់ចេញពីពានរង្វាន់ FA CUP យ៉ាងអាម៉ាស់មុខ។ បច្ចុប្បន្ន សារិកាព្រៃ Newcastle មាន៣៣ ពិន្ទុកំពុងឈរនៅលេខរៀងទី ៨។

ចំណែកឯ ៥ ប្រកួតរបស់ Man CITY គឺឡើងកូដយ៉ាងខ្លាំង ពោលគឺឈ្នះ ៤ ស្មើ ១ និងមិនដែលចាញ់ការប្រកួតចុងក្រោយគឺឈ្នះក្រុម West Ham ៦ទល់នឹង០ យ៉ាងត្រចះត្រចង់ក្នុងទឹកដី នាពានរង្វាន់ League CUP ហើយ Man CITY បច្ចុប្បន្ននេះ កំពុងឈរនៅលេខរៀងទី ៣ មាន ៤៤ ពិន្ទុ។

ប្រវត្តិជួបគ្នា៖

Newcastle United 0 – 2 (Extra Time) Manchester City

Manchester City 4 – 0 Newcastle United

Manchester City 4 – 0 Newcastle United


STOKE CITY (12) VS Liverpool (6)

៥ ប្រកួតចុងក្រោយរបស់ម្ចាស់ផ្ទះ STOKE CITY គឺឈ្នះ ២ ស្មើ ១ និងចាញ់ ២ ប្រកួតចុងក្រោយយកឈ្នះ Leicester CITY ២ទល់នឹង១ ក្នុងទឹកដី ពានរង្វាន់ FA CUP បច្ចុប្បន្នមាន ២២ ពិន្ទុ កំពុងឈរនៅលេខរៀងទី ១២។

ឯ ៥ ប្រកួតរបស់ហង្សក្រហម Liverpool វិញគឺ ឈ្នះ ៣ ស្មើ ០ និងចាញ់ ២ ប្រកួតចុងក្រោយឈ្នះ Oldham ២ទល់នឹង០ ក្នុងទឹកដី និងពានរង្វាន់ FA CUP ដូចគ្នា បច្ចុប្បន្នមាន ៣៩ ពិន្ទុ ឈរនៅលេខរៀងទី ៦។

ប្រវត្តិជួបគ្នា៖

Liverpool 1 – 0 Stoke City

Stoke City 3 – 1 Liverpool

Liverpool 0 – 0 Stoke City


តារាងលទ្ធផល


តារាងចំណាត់ថ្នាក់


ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]