​រាជធានីភ្នំពេញ ៖ យុវ​ជន​ម្នាក់​​​ជិះ​ម៉ូតូ​លឿន​ហើយ​អត់​ពាក់​មួក​ការ​ពារ​សុវត្ថិ​ភាព​បាន​​ ​​ទាក់​ដៃ​ចង្កូត​​ជា​មួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បណ្តាល​​ឱ្យ​ដួល​រយះ​មុខ​ដេរ ​អស់​១០​ថ្នេរ ​កាល​ពី​វេលា​ម៉ោង​៩ និង​១៥​នាទី​យប់​ថ្ងៃទី​១២ ឧសភា នៅ​ចំណុច​ផ្លូវ​បំ​បែក​ជា​៥​មុខ​ស្ថានីយ​​ប្រេង​ឥន្ធនៈ​តូតាល់ ផ្លូវ​លេខ​៣០​កែង​ផ្លូវ​លេខ​៤៣២​ស្ថិត​ក្នុង​ក្រុម​ទី​២៦ ភូមិ​៤ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌ​ចំការ​មន ។

ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ គេ​ឃើញ​ម៉ូតូ​ហុង​ដា​សេ​១២៥​ ពណ៌​ខ្មៅ​ ជិះដោយ​បុរស​ចំណាស់​​​២​នាក់​​​តាម​​ផ្លូវ​លេខ​៤៣២ ពី​កើត​ទៅ​លិច​​ ឯ​ម៉ូតូ​ស្មាស​រីវ៉ូ ពណ៌​ខ្មៅ ជិះ​​ដោយ​យុវ​ជន​ម្នាក់​តាម​ផ្លូវ​លេខ​៤៣២ ពី​លិច​ទៅ​កើត​​​ក្នុង​ល្បឿន​លឿន​ ហើយ​អត់​ពាក់​​មួក​ការ​ពារ​សុវត្ថិ​ភាព​ទៀត ។ ​ខណៈ​ម​ក​ដល់​ចំណុច​កើត​ហេតុ​ខាង​លើ​ ម៉ូតូ​ហុង​ដា​សេ​១២៥​ស៊ីញ៉ូ​បត់​ឆ្វេង​តាម​ផ្លូវ​លេខ​៤៣០​ ស្រាប់​តែ​ម៉ូតូ​ស្មាស​រីវ៉ូ​ជិះ​លឿន​មិនបាន​​មើល​ម៉ូតូ​ហុង​ដា​កំពុង​បត់​ ក៏​ទាក់​ដៃ​ចង្កូត​គ្នា​បណ្តាល​ឱ្យ​ដួល​ទាំង​អស់​គ្នា តែ​អ្នក​ជិះ​ម៉ូតូ​សេ​១២៥​បើក​យឺត​ៗ​មិន​មាន​រង​របួស​ទេ រី​ឯ​យុវ​ជន​ជិះ​ម៉ូតូ​ស្មាស​ឈ្មោះ​រ័ត្ន អូន អាយុ​២៣​ឆ្នាំ រង​របួស​រយះ​មុខ​ខាង​ស្តាំ​ដេរ​១០​ថ្នេរ ។

ក្រោយ​ពេល​កើត​ហេតុ​ ជន​រង​គ្រោះ​ត្រូវ​បញ្ជូន​ទៅ​ដេរ​របួស​នៅ​គ្លី​និក​ឯក​ជន​ ចំណែក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ ដ្ឋាន​នគ​រ​បាល​ខណ្ឌ​ចំការ​មន រង់​ចាំ​ដោះ​ស្រាយ​តាម​នីតិវិធី​ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]