ការប្រកួតបាល់ទាត់ Premier League របស់ចក្រភពអង់គ្លេស បានមកដល់ជុំទី ២១ ហើយនារាត្រីយប់ថ្ងៃសៅរ៍សប្តាហ៍នេះ ដោយមានការប្រកួតសរុប ៦ ប្រកួត ដែលក្រុមតោខៀវ Chelsea និងក្រុមបិសាចក្រហម Man UTD សុទ្ធតែជាជម្រើសល្អ។

Hull CITY (10) VS Chelsea (3)

វេលាម៉ោង ៧ នឹង ៤៥ នាទីយប់នេះ ក្រុមខ្លារខិន Hull CITY នឹងបើកទ្វារកីឡាដ្ឋាន KC Stadium របស់ខ្លួនដើម្បីស្វាគមន៍ក្រុមតោខៀវ Chelsea របស់លោក Jose Mourinho។

៥ ប្រកួតចុងក្រោយរបស់ក្រុមខ្លារខិន Hull CITY គឺឈ្នះ ២ ស្មើ ១ និង ចាញ់ ២ ការប្រកួតចុងក្រោយឈ្នះMiddlebrough ០ទល់នឹង២ ក្រៅដី ក្នុងក្របខ័ណ្ឌ FA CUP ដោយបច្ចុប្បន្នមាន ២៣ ពិន្ទុ ឈរនៅលេខរៀងទី ១០។ ក្នុងចំណោមក្រុមដែលឡើងមកថ្មីទាំង ៣ ក្រុម គឺក្រុម Hull CITY មានទម្រង់លេងល្អ និងឈរនៅពាក់កណ្តាលតារាង។

ចំណែកឯក្រុមតោខៀវ Chelsea វិញគឺមិនអាចមើលស្រាលបានទេ ពោលគឺ ៥ ប្រកួតចុងក្រោយមិនដែលចាញ់ ឈ្នះ ៤ និងស្មើ ១ ការប្រកួតចុងក្រោយឈ្នះ Derby County ០ទល់នឹង២ ក្រៅដី ក្នុងក្របខ័ណ្ឌ FA CUP ដោយបច្ចុប្បន្នឈរនៅលេខរៀងទី ៣ មាន ៤៣ ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង កាំភ្លើងធំ Arsenal តែ ២ ពិន្ទុតែប៉ុណ្ណោះ។

ប្រវត្តិជួបគ្នា៖

Chelsea 2 – 0 Hull City

Hull City 1 – 1 Chelsea

Chelsea 2 – 1 Hull City


Manchester United (7) VS Swansea CITY (13)

បើយើងក្រលេកមើលទម្រង់លេងរបស់ក្រុម Man UTD ៥ ប្រកួតចុងក្រោយនោះគឺដូចជាមិនល្អសោះ ដោយឈ្នះតែ ២ ចាញ់រហូតដល់ ៣ ប្រកួត និង មិនដែលស្មើ ការប្រកួតចុងក្រោយចាញ់ Sunderland ២ទល់នឹង១ ក្រៅដី ជ្រុះចេញពី League CUP ដោយបច្ចុប្បន្នមាន ៣៤ ពិន្ទុ ឈរនៅលេខរៀងទី ៧។

ចំណែកឯ Swansea វិញក៏អញ្ជឹងដែរ ៥ ប្រកួតចុងក្រោយឈ្នះតែ ១ គត់ ស្មើ ១ និងចាញ់ ៣ ការប្រកួតចុងក្រោយគឺយកឈ្នះក្រុមបិសាចក្រហម Man UTD ១ទល់នឹង២ ក្រៅដី បណ្តេញក្រុម MAN UTD អោយចេញពី FA CUP ដោយបច្ចុប្បន្ន Swansea ឈរនៅលេខរៀងទី ១៣ មាន ២១ ពិន្ទុ។

ប្រវត្តិជួបគ្នា៖

Manchester United 1 – 2 Swansea City

Swansea City 1 – 4 Manchester United

Manchester United 2 – 1 Swansea City

[បញ្ជាក់] តើបិសាចក្រហម MAN UTD អាចសងសឹង Swansea ដែលទម្លាក់ខ្លួនចេញពី FA CUP ដែររឺទេ?

គួរបញ្ជាក់ផងដែរថា នៅមាន ៤ ប្រកួតផ្សេងទៀត ដោយ Cardiff ស្វាគមន៍ West Ham, Norwich ធ្វើដំណើរទៅផ្ទះ Everton និង Fulham ប៉ះឆ្មារខ្មៅ Sunderland, Southhamton ស្វាគមន៍ West Bromwich ខណៈ Crystal Palace ត្រូវធ្ងន់ក ដោយសារធ្វើដំណើរទៅកាន់ផ្ទះ Tottenham Hotspur។

តារាងការប្រកួត


ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]