ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ដេកស្តូកស្តឹង នៅលើចិញ្ចើមផ្លូវ ឯម៉ូតូធ្លាក់ក្បែរប្រឡាយ បន្ទាប់ពីរថយន្តមិនស្គាល់អត្តសញ្ញាណ បុកកាលពីម៉ោង ៣និង៤០ នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១២ ស្ថិតនៅភូមិពងទឹក ខណ្ឌដង្កោ ។

សាក្សីបានឲ្យដឹងថា បុរសនេះ រងរបួសធ្ងន់ មើលទៅឃើញទ្រោមខ្លួន ដេកស្តូកស្តឹង ក្បែរចិញ្ចើមផ្លូវ ហើយនៅក្បែររូបគេ មានកញ្ចក់រថយន្តបាក់ធ្លាក់ក្បែរ ។

សាក្សីបានសន្និដ្ឋានថា ម៉ូតូជនរងគ្រោះអាចនឹងប៉ះកញ្ចក់រថយន្ត ពេលកំពុងបើកបរតាមផ្លូវជាតិលេខ៣ ខណៈដែលរថយន្ត និងម៉ូតូជិះស្របទិសគ្នា រួចក៏បណ្តាលឲ្យជនរងគ្រោះ ដួលទៅលើថ្នល់ ហើយម៉ូតូធ្លាក់ចូលក្បែរប្រឡាយទឹក ។

ហេតុការណ៍នេះ ពុំមានអ្នកណាម្នាក់បានឃើញ រថយន្តបង្កថា មានម៉ាកអ្វីនោះទេ ព្រោះក្រោយបុក ជនរងគ្រោះ រថយន្តនោះបានជិះទៅមុខបាត់ ឯជនរង គ្រោះត្រូវបានរថយន្តសង្គ្រោះ គ្លីនិកឯកជន ដឹកយកទៅព្យាបាល ៕

ដោយ ៖ ស៊ាន កុសល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]