រាជធានីភ្នំពេញ ៖ ​ក្រុម​យុវជន​ស្ទាវ​បី​នាក់​ដែល​ប្រើ​ប្រាស់​កាំបិត​វែង​បង្ក​របួស​ស្នាម​ទៅ ​លើ​យុវ​ជន​​ម្នាក់​​កាល​ពី​ពេលន្លង​ទៅ ​ត្រូវ​នគរបាល​​ផ្នែក​ព្រហ្ម​ទណ្ឌ​នៃ​អធិ​ការ​ដ្ឋាន​​នគរ​បាល​​ខណ្ឌ​ដូន​ពេញ កសាង​​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានីភ្នំពេញ ហើយ​​ត្រូវ​បាន​ព្រះ​រាជអាជ្ញា​​​​ចោទ​ប្រកាន់​​ពី​បទហិង្សា​ដោយ​ចេតនា​​មាន ​ស្ថាន​ទម្ងន់​ទោស កាលពី​រសៀល​ថ្ងៃទី​១៣ ឧសភា ​២០១២ ។

​ជនសង្ស័យ​ទាំងបី​នាក់​ដែល​ជាប់​ឃុំ​​មាន១-​ឈ្មោះ​​កន ជីវ័ន្ត ​ភេទប្រុស អាយុ​​១៩​ឆ្នាំ ​ជាអ្នក​​រត់​​​រ៉ឺម៉ក​​កង់​បី ស្នាក់​នៅ​ផ្ទះ​លេខ​១០៦អឺ១ ផ្លូវលេខ​៨០ ភូមិ២០ សង្កាត់​ស្រះ​ចក ខណ្ឌ ដូន​ពេញ ​២-ឈ្មោះ​ប៊ុន ​ឆៃ ភេទប្រុស អាយុ​​១៩​ឆ្នាំ ​ស្នាក់​នៅ​​ផ្ទះ​លេខ​៧៦ ​មហា​វិថី​ព្រះ​នរោត្តម​ សង្កាត់​​ទន្លេ​បាសាក់ ​ខណ្ឌ​ចំការ​មន និង​៣-ឈ្មោះ​​វ៉ា ប៊ុន​ល័ក្ខ ​ភេទប្រុស អាយុ​​១៨​ឆ្នាំ ​ជាជាង​ថត​រូប ស្នាក់​នៅ​​កំពង់​ដ​អរិយ​ក្សត្រ ​សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]