ខេត្ត​កណ្តាល​ ៖ ​ប្តី​ប្រពន្ធ​​មួយ​គូ​ក្រោយ​ពី​រៀប​អាពាហ៍​ពិពាហ៍​​តាម​ទំនៀម​ទម្លាប់​​ ប្រពៃណី​​រួច​មក​​រយៈ​ពេល​​ជិត​មួយ​ឆ្នាំ រស់​នៅ​មិន​សូវ​ចុះ​សម្រុង​នឹង​គ្នា​សោះ មាន​ភាព​រកាំ​រកូស​ក្នុង​គ្រួសារ​ឥត​ឈប់​ឈរ​ ទីបំផុត​បុរស​ជា​ប្តី​ចិត្ត​ក្តៅ​ដូច​ភ្លើងបាន​ធ្វើ​ដំណើរ​ពីស្រុក​កំណើត​ ខេត្ត​ព្រៃវែង មក​ស្នាក់​នៅ​ផ្ទះ​ជួល​ជា​មួយ​ប្រពន្ធ​បាន​មួយ​យប់ ក៏​ស្រាប់​តែ​​ធ្វើ​សកម្ម​ភាព​​ដោយ​យក​កាំបិត​ចុងស្រួច​ចាក់​បំពង់​.ក​​ ប្រពន្ធ​​​ឱ្យ​ស្លាប់ យ៉ាង​​អាណោច​អាធ័ម​​បំផុត ​។

​ហេតុ​ការណ៍​ដ៏​​សាហាវ​នេះ​បាន​កើត​ឡើង​កាលពី​​យប់​ ថ្ងៃទី​១២ ឧសភា ​​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​ក្បែរ​រោង​ចក្រ​កាត់ដេរ ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​​តាព្រីង ឃុំ​សិត្បូ ស្រុក​ស្អាង។ ​ក្រោយ​ពី​​បុរស​ជា​ប្តី​ចាក់​សម្លាប់​ប្រពន្ធ​​ស្លាប់​ហើយ​បាន​រត់​គេច​ ខ្លួន​បាត់​ស្រមោល​​ ហើយ​ពេល​នេះ​ប៉ូលិស​កំពុង​តាម​ប្រមាញ់​ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]