ភ្នំពេញៈ សុខ សោម៉ាវត្តី បានបង្ហោះវិដេអូឃ្លីបមួយ ដោយសារលោក ប៉ែន ចំរ៉ុង ប៉ុនប៉ងលួចថើបនាង ទាំងរូបនាងកំពុងគេង ទាំងមិនដឹងខ្លួន នៅក្នុងបន្ទប់ ។ ក្នុងវិដេអូនោះមានរយៈពេល ៣០វិនាទីបានបង្ហាញថា តារាស្រស់សោភា សុខ សោម៉ាវត្តី បានបដិសេធ និងងាកមុខចេញភ្លាមៗ បន្ទាប់ពីលោក ចំរ៉ុង អោនមុខទៅថើបរូបនាង ។

មហាជននៅចាំបានថា បន្ទាប់ពីពិធីការិនីសំឡេងពិរោះ អ្នកនាង សុខ សោម៉ាវត្តី បានសម្រេចចិត្តរៀបការជាមួយ កូនប្រុសអតីតស្នងការ រាជធានីភ្នំពេញ កាលពីអំឡុងខែវិច្ឆិការួច មិនបាន ប៉ុន្មានផង នាងក៏បានចេញមុខប្រកាស ប្រាប់បណ្តាញសារព័ត៌មាន ជាសាធារណៈថា ស្វាមី របស់នាង មិនចង់ឲ្យនាងបង្ហាញ ភាពសិទ្ធស្នាល ផ្អែមល្ហែមថតឈុត អោបរឹត ជាមួយតារាប្រុសណានោះទេ ហើយសម្រាប់ការងារសិល្បៈ គឺនាងចាប់យកតែអាជីពជា ពិធីការិនីតែមួយគត់ ព្រោះនាងមិនចង់ឲ្យគ្រួសារ ដែលកំពុងតែមាន សុភមង្គលត្រូវ ជួបភាពល្អក់កករទេ ។

តាមរយៈវីដេអូមួយនេះគេមិនដឹងទេថា ជាការសម្តែងក្នុងឈុតឆាករឿង ណាមួយនៅឡើយទេ គ្រាន់តែតារាស្រីកូនមួយ សោម៉ាវត្តី សរសេរនៅលើ Facebook នោះថា “នេះជាកាដូសម្រាប់ ថ្ងៃទី១ នៃការចូលឆ្នាំថ្មី សម្រាប់អ្នកគាំទ្រខ្ញុំ ដែលគួរឲ្យស្រលាញ់ទាំងអស់ នេះជារឿងថ្មីរបស់ ខ្ញុំហើយក៏ ជារឿងដំបូងដ៏រ៉ូមែនទិកដែលខ្ញុំថត !!!! ជិតដាក់បញ្ចាំងហើយ ជួយគាំទ្រផង”។ ចង់ដឹងថា ឈុតខ្លីមួយនេះមាន ភាពរ៉ូមែនទិចយ៉ាងណា សូមទស្សនាជាមួយ Looking TODAY ទាំងអស់គ្នា ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី