រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់ទំនង​ជា​ស្រវឹង​បាន​បើក​ម៉ូតូ​​ឌ្រីម​សេ​១២៥ ​ពណ៌ខ្មៅ ស៊េរី​​២០០៦ មួយ​គ្រឿង​ទៅ​បុក​ម៉ូតូឌ្រីម​​សេ​១២៥ ​ពណ៌ខ្មៅ ស៊េរី​២០០៨ ​ចំពី​មុខ​ពេញ​ទំហឹង បណ្តាល​​ឱ្យ​​អ្នក​​បើក​ម៉ូតូ​​ឌ្រី​ម​សេ​១២៥ ​ពណ៌​ខ្មៅ ស៊េរី​២០០៨ ​រង​របួស​បែក​ក្បាល​ ហើយ​ភាគី​បង្ក​សុំ​​​សង​២៥​ដុល្លារ​ ដើម្បី​បញ្ចប់​​រឿង ។

​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​​កើត​​ឡើង​ កាលពីវេលា​ម៉ោង​​​៥​និង​៥៧​នាទី​ល្ងាច​ថ្ងៃទី​១២ ឧសភា ២០១២ តាម​បណ្តោយ​ផ្លូវ​ណត​ប្រ៊ីត សង្កាត់ទឹក​ថ្លា ខណ្ឌ​សែន​សុខ មុខសាកល​វិទ្យា​ល័យ​​កម្ពុជា ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]