រាជធានីភ្នំពេញ ៖ ​រថយន្តកូរ៉េ​​មួយ​គ្រឿង ពណ៌ស ​បាន​​បើក​លឿន​ដូច​ហោះ​​ ហើយ​​គេច​ម៉ូតូ​​មួយ​គ្រឿង​​នៅពីមុខ ​​បណ្តាល​ឱ្យ​​ក្រឡាប់​ផ្ងារ​ជើង​តែ​ម្តង ។ ​ហេតុការណ៍​នេះ​កើត​ឡើង​​កាលពី​វេលា​ម៉ោង​៦​និង​៤៥​នាទី​យប់​ថ្ងៃទី​​១២ ឧសភា ២០១២ ​តាម​បណ្តោយ​​ផ្លូវ​២០១១ ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ ។

សមត្ថ​កិច្ច​និយាយ​ថា ​ហេតុ​ការណ៍​នេះ​មិន​បណ្តាល​ឱ្យ​​នរណា​ម្នាក់​រង​របួស​​ទេ ។ ក្រោយ​ពេល​ក្រឡាប់​​អ្នក​បើក​រថយន្ត​ និង​អ្នក​ធ្វើដំណើរ​​កាត់​​តាម​ផ្លូវ​​ចំណុច​កើត​ហេតុ​នោះ​បាន​ជួយ​លើក​ រថយន្ត​ឱ្យ​ដូច​ដើម​វិញ ហើយ​​អ្នក​​បើក​​បរ​បាន​បើក​រថយន្ត​បន្ត​ទៅ​មុខ​​បាត់​មិន​​មាន​រំខាន​ដល់​ សមត្ថ​កិច្ច​ទេ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]