ខេត្តកំពត ៖ ​អ្នក​​ភូមិ​បួន​នាក់​​បាន​ជួប​ជុំគ្នា​​ផឹក​ស្រា.ស​​ក្លែម​សាច់​ឆ្កែ ​នៅ​ផ្ទះ​របស់​ឈ្មោះ​​នាក់ ប៊ឿន ក្រោយ​​ពី​ស្រវឹង​ជោក​ក៏​កើត​ជា​រឿង​ទំនាស់​​​ពាក្យ​សម្តី​រួច​ឈាន​ទៅ​ប្រើ​ ហិង្សា​កាប់​គ្នា​នឹង​ពូថៅ​ជា​ច្រើន​ពូថៅ​ បណ្តាល​ឱ្យ​​ជន​រងគ្រោះ​ម្នាក់​ស្លាប់​យ៉ាងអាណោច​អាធ័ម​ ។ ហេតុ​ការណ៍​​នេះ បាន​កើតឡើង​​កាលពីវេលា​ម៉ោង​៨​យប់​ថ្ងៃទី​​១១ ឧសភា ២០១២ ​នៅ​លើ​ផ្ទះផឹក​ស៊ី​មួយ​ ស្ថិត​ក្នុងភូមិ​ត្នោត​ចុងស្រង់ ​ឃុំ​ត្នោត​ចុងស្រង់ ​ស្រុក​បន្ទាយ​មាស ។

សមត្ថ​កិច្ច​ចុះទៅពិនិត្យ​​កន្លែងកើតហេតុ​​បាន​ឱ្យ​ ដឹងថា ដំបូង​មាន​​អ្នក​ភូមិ​បួន​នាក់​បាន​ជួប​ជុំ​គ្នា​​ផឹក​ស្រា​.ស​​ក្លែម​សាច់​ ឆ្កែ​តាំងពី​វេលា​ម៉ោង​១១​ថ្ងៃ​​ត្រង់​នៅ​​ផ្ទះ​ឈ្មោះ​នាក់ ប៊ឿន ​ភេទប្រុស ​នៅ​ភូមិ​​-ឃុំ​ខាងលើ ​ផឹក​រហូត​ដល់​ម៉ោង​ជិត​៨​យប់​ថ្ងៃដដែល ។ ក្រោយពី​ម្នាក់ៗ​ស្រវឹង​រៀងៗ​ខ្លួន​​បាន​ទាស់​សម្តី​​គ្នា​និយាយ​ស្តាប់​ គ្នា​លែងបាន ក៏​ស្រាប់តែ​​ជនដៃ​ដល់​ដែល​ជា​ប្អូន​ម្ចាស់​ផ្ទះបាន​រត់​​ចូល​ទៅក្នុងផ្ទះ​​ ទាញពូថៅ​​​កាប់​ជន​រង​គ្រោះ​ដែល​កំពុង​អង្គុយ​នៅ​កន្លែង​ផឹក​ជា​​​ច្រើន​ ពូថៅ​ បណ្តាល​ឱ្យ​​សន្លប់​នៅ​ក្នុងថ្លុក​ឈាម​​រួចជនដៃ​ដល់​​បាន​រត់​គេច​ខ្លួនបាត់ ។ ​រីឯ​ជន​រងគ្រោះ​ត្រូវ​បាន​អ្នក​ភូមិ​ជួយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ ប៉ុន្តែ​ដោយ​សារ​របួសធ្ងន់​ធ្ងរ​ពេក ជន​រងគ្រោះ​បាន​ដាច់​ខ្យល់​ស្លាប់​នៅពាក់​កណ្តាល​ផ្លូវ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]