ខេត្តព្រះសីហនុ ៖ នៅ​ចំណុច​​ផែ​នេសាទ​​លោក​យូរ ផ្លូវ​ចូល​កោះ​ព្រាប ស្ថិតក្នុងភូមិ​៣ ​ក្រុងព្រះសីហនុ ​​សព​បុរស​ម្នាក់​ដែល​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ត្រូវ​បាន​ប្រទះឃើញ​ កាលពី​វេលា​ម៉ោង​១១​ព្រឹកថ្ងៃទី​១៣ ឧសភា ​២០១២ ខណៈ​ពេល​កម្ម​ករ​ទូក​ជួសជុល​​មង​នេសាទ​នៅ​លើ​ផែ ។

​សមត្ថ​កិច្ច​ប៉ូលិស​បាន​​ធ្វើ​ការ​សន្និ​ដ្ឋាន​ជំហាន ​ដំបូង​ថា សពនេះ​មុន​ស្លាប់​​ពិតជា​មាន​មនុស្ស​លួចកាប់​ពី​ក្រោយ​ ហើយ​រុញទម្លាក់ទឹកដូច្នេះ​ការស្លាប់​នេះ​គឺជាអំពើ​ឃាត​កម្ម ។ ប៉ុន្តែទោះ​បីជា​យ៉ាងណា​​ការ​សន្និដ្ឋាន​ជាក់​លាក់​ច្បាស់​លាស់​នៅ​ពុំ​ទាន់ ​បង្ហាញ​​នៅឡើយ​ទេ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]