រាជ​ធានីភ្នំពេញ ៖ ​ បុរស​ម្នាក់​ជិះ​ម៉ូតូ​សេ​១០០ ស៊េរី​៩៧ ពណ៌ខ្មៅ ទៅបុកម៉ូតូ​​សេ១០០ ស៊េរី២០០០ ពណ៌​កាប់​ស្តាំង បើកចុះ​ពី​លើ​ស្ពាន អាកាស៧មករា បណ្តាល​ឱ្យ​ដួល​ទាំងពីរនាក់ ភ្លាមនោះ​​អ្នកបើកម៉ូតូសេ១០០​ ពណ៌ខ្មៅ ​ស្ទុះ​ងើប​រត់​ចោលម៉ូតូ​ទៅបាត់ ។

គ្រោះថ្នាក់​ចរា​ចរណ៍នេះ ​កើត​ឡើង​​កាលពី​វេលា​ម៉ោង៩​ និង​៤៥នាទី​យប់​ថ្ងៃទី១២​ ឧសភា តាមបណ្តោយវិថីសហព័ន្ធ​រុស្ស៊ី​កែង​ផ្លូវលេខ​២៦៥ ទល់មុខ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ ​ក្នុងសង្កាត់​ទឹកល្អក់ទី១ ​ខណ្ឌទួលគោក ។ ក្រោយ​ពីកើតហេតុ ​យុវជន​បើក​ម៉ូតូ​សេ១០០ ពណ៌​កាប់ស្តាំង ​រងរបួស​រលាត់ដៃ​ជើង​តិចតួច ។​

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]