ខេត្តកំពង់ឆ្នាំង ៖ ​ រថ​យន្ត​ដឹកសណ្តែក​​មួយគ្រឿង​​បាន​ក្រឡាប់​ដេក​ប្រប​ថ្នល់​ជាតិ​លេខ​៥​ ត្រង់ចំណុច​ភូមិឡពាង ឃុំ​សែប ស្រុក​កំពង់​ត្រឡាច​​​ ខណៈ​ដែល​រថយន្តនោះ​ ផ្ទុះ​បែក​កង់​​ក្រោយខាងស្តាំ ។​​ ហេតុការណ៍​នេះ បាន​កើត​ឡើង​កាលពីវេលាម៉ោង​៤ និង​៣០​នាទី​​ទៀបភ្លឺ ​ថ្ងៃទី១២ ឧសភា ។​ ទោះ​ជាយ៉ាងណា កូន​ប្រុស​របស់​ម្ចាស់​រថយន្ត​នោះ ម្នាក់​បានស្លាប់​ ក្រោយ​ពី​ដឹកទៅសង្គ្រោះ​នៅ​មន្ទីរ​ពេទ្យបាន​ប្រមាណ​១​ម៉ោង ។

អ្នក​បើក​បរ​រថយន្ត​​មានឈ្មោះ​ប្រាច អ៊ុច ​អាយុ​២៨​ឆ្នាំ ចំណែក​អ្នក​ជិះពី​លើ​រថយន្ត​​ ឈ្មោះ​អ៊ុក មាន​ អាយុ​៤០ឆ្នាំ និងកូន​របស់គាត់​ឈ្មោះ​ឆេង ហយ អាយុ​១៨ឆ្នាំ រងរបួសធ្ងន់គួរសម ប៉ុន្តែ​ក្រោយមក បាន​ស្លាប់​មួយ​ម៉ោង​​ បន្ទាប់ពី​សង្គ្រោះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]