តារាចម្រៀង ប្រុសសម្លេងស្រទន់ រូបរាងសង្ហារ លោក ឆន សុវណ្ណរាជ ត្រូវបានគេ សម្គាល់ថា ជាតារាប្រុស ដែលទទួលបាន ប្រជាប្រិយភាព មិនចេះថមថយ មិនត្រឹមតែ ប៉ុណ្ណោះលោក ក៏ជាតារាមួយ រូបដែលបានចាប់ ដៃគូជាមួយ តារាចម្រៀងស្រីៗ ជាច្រើនដួង ហើយសុទ្ធតែ ទទួលបាន ប្រជាប្រិយភាព ខ្លាំងផងដែរ។

ថ្ងៃនេះខ្មែរឡូត សូមលើកយក តារាចម្រៀងស្រី មួយចំនួន ដែលធ្លាប់បាន ច្រៀងជាដៃគូ ជាមួយលោក ឆន សុវណ្ណរាជ មានដូចជា កញ្ញា សុគន្ធ និសា កញ្ញា ឱក សុគន្ធកញ្ញា និង កញ្ញា ឈិត សុវណ្ណបញ្ញា ជាដើម។

ទស្សនិកជន ធ្លាប់បានដឹង មកហើយថា តារាចម្រៀង ប្រុសដ៏មានមន្ត ស្នេហ៍ម្នាក់នេះ ធ្លាប់បានចាប់ ដៃគូច្រៀងនិង សម្តែងរួមគ្នា ជាមួយកញ្ញា សុគន្ធ និសា ក្នុងអាល់ប៊ុម "ស្នាមថើបដំបូង" ដែលពេលនោះ ធ្វើអោយផ្ទុះ ការគាំទ្រយ៉ាងខ្លាំង ចំពោះតារា ចម្រៀងទាំងពីរ ដួងនេះ រហូតដល់ធ្វើ អោយអ្នកទាំងពីរ ក្លាយជាតារា លេចធ្លោដែល ទើបតែរះថ្មី ក្នុងផលិតកម្ម រស្មីហង្សមាស ទៀតផង។ បន្ទាប់ពីនេះ អ្នកទាំងពីរ ក៏បានចាប់ដៃគូគ្នា ជាច្រើនដងទៀត ដែលសុទ្ធ តែទទួលបាន ការគាំទ្រច្រើន ហើយចុងក្រោយ នោះពួកគេ បានច្រៀង និងសម្តែងរួម គ្នាក្នុងអាល់ប៊ុម "ដើម្បីស្នេហ៍" វគ្គមូយ និងវគ្គពីរ ដែលធ្វើអោយ កម្រងចម្រៀង ជាសាច់រឿង មូយនេះទទួល ការគាំទ្រខ្លាំង បំផុតក្នុង កំឡុង ឆ្នាំ២០១១ និង ២០១២។

ចំណែកឯកញ្ញា ឱក សុគន្ធកញ្ញា វិញក៏ធ្លាប់ជា ដៃគូចម្រៀង ជាមួយលោក ឆន សុវណ្ណរាជ ជាញឹកញាប់ ផងដែរ ដូចជាក្នុងបទ "អូនថាអាណិត និងលើសពី អាណិត" បទ"ខ្មាសគេមែនទេ ដែលមានអូន ជាសង្សារ" បទ"យើងទាំងពីរ ស្រលាញ់គ្នាបានទេ" បទ"បងចាំទូរស័ព្ទអូន អូនចាំទូរស័ព្ទគេ" ជាដើមដែលបទ និមួយៗសុទ្ធ តែទទួលបាន ការគាំទ្រខ្លាំង ពីសំណាក់មិត្ត យុវវ័យដោយសារ ពួកគេសុទ្ធតែ ជាតារាដែល មានអ្នកគាំទ្រច្រើន ហើយជាតារា បែបយុវវ័យ ដូចគ្នាទើបរាល់ ពេលដែលអ្នក ទាំងពីរចាប់ដៃ គូសុទ្ធតែអាច ទាក់ទាញអ្នក គាំទ្របានច្រើន។

ដៃគូបន្ទាប់ គឺកញ្ញា ឈិត សុវណ្ណបញ្ញា ក្នុងអាល់ប៊ុម "សង្សារលួចលាក់" ដែលក្នុងនោះ មានបទដូចជា "គឺបងធ្វើអោយ អូនអស់ចិត្ត" បទ"អូនជាសង្សារ បងតែមួយគត់" និងមាន អាល់ប៊ុមជាច្រើន ទៀតដែលធ្វើអោយ ទស្សនិកជនមាន ការចាប់អារម្មណ៍ ជាខ្លាំងដោយសារ ដៃគូមូយគូនេះ ជាតារាផ្នែក មនោសញ្ចេតនា ដូចគ្នា មានអាយុ ប្រហាក់ប្រហែលគ្នា ដែលអាចចាត់ទុក ថាជាដៃគូ ដ៏គួរអោយស្រលាញ់មួយគូ។

ក្រៅពីនេះលោក ឆន សុវណ្ណរាជ ក៏ធ្លាប់បានចាប់ ដៃគូជាមូយ តារាចម្រៀង ស្រីជាច្រើនទៀត ដូចជាកញ្ញា ទេព បូព្រឹក្ស កញ្ញា ពេជ្រ សោភា ជាដើម ដែលសុទ្ធសឹង តែជាដៃគូ ដែលទទួល បានការគាំទ្រច្រើន។ ចំណែកនៅផ្នែក ខាងក្រៅវិញ យើងសង្កេតឃើញថា លោក ឆន សុវណ្ណរាជ ហាក់ដូចជាជិត ស្និទ្ធិជាមួយ នឹងកញ្ញា មាស សុខសោភា ខ្លាំងណាស់ ប៉ុន្តែយើងមិនទាន់ បានឃើញពួកគេ ទាំងពីរច្រៀង ជាដៃគូនឹងគ្នា នៅឡើយទេ ដោយសារពួកគេ នៅក្នុងផលិតកម្ម ខុសគ្នា។

តើទស្សនិកជន គិតថាលោក ឆន សុវណ្ណរាជ សក្តិសមនឹងដៃគូចម្រៀងនឹងតារាចម្រៀងស្រីមួយណាជាងគេ?

លោក ឆន សុវណ្ណរាជ និង កញ្ញា សុគន្ធ និសា



លោក ឆន សុវណ្ណរាជ និងកញ្ញា ឱក សុគន្ធកញ្ញា



លោក ឆន សុវណ្ណរាជ និង កញ្ញា ឈិត សុវណ្ណបញ្ញា



រូបភាពៈ Instagram

អត្ថបទដោយ: Pigeon

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា