ក្នុងសំលៀកបំពាក់ទាហាន ក្មេងស្រីម្នាក់ត្រូវបានឪពុកបណ្តោយអោយ នៅក្នុងទ្រុងជាមួយ នឹង សត្វឆ្កែចចក ដោយគ្មានភាពភ័យខ្លាចក្នុងការ បាត់បង់កូនស្រីអោយក្លាយជាចំណីឆ្កែចចកឡើយ តើនេះគឺជាការធ្វើបាប កូនស្រីខ្លួនឯងមែនទេ?

មានអ្នកលេងអិនធើណិតជាច្រើនបាន វាយតំលៃតាមរយៈរូបភាពថា វាជាការពិតណាស់ឪពុកកំណាចម្នាក់នេះ កំពុងតែចង់អោយកូនស្រីខ្លួនក្លាយជាចំណីឆ្កែចចកហើយ ប៉ុន្តែការគិតទាំងនេះគឺខុសទាំងស្រុង។ តាមប្រភពព័ត៌មានបានអោយដឹងថា ក្មេងស្រីនៅក្នុងរូបភាពមានអាយុ ៩ ឆ្នាំ ឪពុករបស់នាងគឺជាទាហាន ហើយ គាត់ក៏ជាអ្នកបង្ហាត់ឆ្កែចចក ផងដែរ គាត់បានចាត់ទុកឆ្កែចចក ដូចជាកូនប្រុសរបស់គាត់ ហើយគាត់បាននិយាយថា ឆ្កែចចកនៅក្នុងរូបភាពនេះ គឺត្រូវបានកូនស្រីរបស់គាត់ចាត់ទុក វាជាបងប្រុសបាត់ទៅហើយ ហើយពួកគេទាំងពីរ នៅជាមួយគ្នាតាំងពីនាងមានអាយុ ៣ ឆ្នាំមកម៉្លេះ។ ប៉ុន្តែអ្វីដែលអ្នកលេងអិនធើណិត ចោទសួរនោះ គឺហេតុអ្វីបានជា ចាំបាច់ដាក់កូនស្រីនៅក្នុងទ្រុង ? គាត់បានឆ្លើយវិញផងដែរថា គាត់មិនបានយកកូនស្រីរបស់គាត់ទៅ ដាក់នៅក្នុងទ្រុង នោះទេ គឺនាងគ្រាន់តែចូលទៅ លេងជាមួយវាតែប៉ុន្នោះ។ គួរបញ្ជាក់ផងដែរថា គាត់បានចិញ្ចិមឆ្កែ ៥០ ក្បាល​ និងឆ្កែចចក ១០ ក្បាលទៀត ហើយឆ្កែរបស់គាត់ទាំងអស់ត្រូវបាន បង្ហាត់ដោយរូបគាត់ផ្ទាល់។

តើប្រិយមិត្តយល់ថាមាន ថ្ងៃណាមួយគាត់អាចភ្លាត់ស្នៀត ធ្វើអោយកូនស្រីគាត់មានគ្រោះថ្នាក់ដែរឬទេ ?

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]