ខេត្ត​កំពង់​ចាម​ ៖ ​​​ឧប្ប​ត្តិ​ហេតុ​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​ដ៏​រន្ធត់​​មួយ​បាន​កើត​ឡើង​​ ពុំ​ធ្លាប់​​មាន​ទាល់​តែ​​សោះ​នា​ពេល​កន្លង​មក​​ដោយ​យុវ​ជន​ម្នាក់​ឈ្មោះ​​ អាត សុភ័ក្រ ​អាយុ​១៩​ឆ្នាំ ​រស់​នៅ​ភូមិ​​ទី១ សង្កាត់​​វាល​វង់ ​ក្រុង​កំពង់​ចាម ​បាន​ជិះ​ម៉ូតូ​លឿន​ដូច​ហោះ​ទៅ​បុក​ខឿន​ចិញ្ចើម​​ថ្នល់​ផ្លូវ​មាត់​ទន្លេ​ ត្រង់​ចំណុច​មន្ទីរ​ធនធាន​ទឹក និង​ឧតុ​និយម​ខេត្ត​ បណ្តាល​ឱ្យ​​ផ្លោង​​មនុស្សធ្លាក់​ជង់​​ចម្រឹង​របង​ដែក​​ជាប់​នឹង​បំពង់​ កស្លាប់​ភ្លាមៗ ។

​ហេតុ​​ការណ៍​​នេះ​​បាន​កើតឡើងកាលពី​វេលា​​ម៉ោង​៨យប់​ ​ថ្ងៃទី​១២ ឧសភា ​២០១២ ​ស្ថិត​នៅ​ភូមិ​ជ្រោយ​​ថ្ម សង្កាត់​បឹង​កុក ​ក្រុង​កំពង់ចាម ​ធ្វើ​ឱ្យ​​អ្នក​បាន​ឃើញ​ហេតុការណ៍​​ញាក់​សាច់​គ្រប់​ៗគ្នា​​ផងដែរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]