រាជធានីភ្នំពេញ ៖ ម៉ូតូ​គុប​បើកបរ​ដោយ​បុរស​ម្នាក់​ និង​រួម​ដំណើរ​ដោយ​ស្ដ្រី​២​នាក់​បាន​គេច​រថយន្ដ​កូរ៉េ​មួយ​គ្រឿងជ្រុលទៅ​ បុក​ម៉ូតូ​វ៉េវ​ពេញ​ទំហឹង បណ្ដាល​ឱ្យស្ដ្រី​ម្នាក់​អង្គុយ​នៅ​កណ្ដាល​សន្លប់​បាត់ស្មារតី​។​

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលា​ម៉ោង​១០​និង​៣០​ នាទី​យប់​ថ្ងៃ​ទី​១២​ ឧសភា ២០១២ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េត ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​។ ​ក្រោយ​ពី​កើតហេតុ​ជន​រងគ្រោះ​ត្រូវ​បាន​មិត្ដ​ភក្ដិបញ្ជូន​ទៅ​សង្គ្រោះ​និង ​ព្យាបាល​នៅ​មន្ទី​រពេទ្យ​មិត្ដ​ភាព​ខ្មែរ-​សូ​វៀត​៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]