រាជធានីភ្នំពេញ ៖ ម៉ូតូ​ម៉ាក Love បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន ហើយ​​វ៉ា​រថយន្ដ ក៏​​វាក់អើ​ជាមួយ​នឹង​ម៉ូតូ​សង់​កូរ៉េ​ពណ៌​ក្រហម បណ្តាល​ឱ្យ​បុក​គ្នា​ចំពី​មុខពេញទំហឹង​ដួល​ប្រាវ​ទៅ​នឹង​ថ្នល់​​រង​របួស​ ធ្ងន់​ម្នាក់​។ ​ហេតុ​ការណ៍​នេះ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ ​ ឧសភា​ ២០១២ ក្នុង​សង្កាត់​ទន្លេ​បា​សាក់ ខណ្ឌ​ចំកា​រមន ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ម៉ូតូ​ម៉ាក Love បើក​បរ​ដោយ​បុរសម្នាក់ក្នុង​ល្បឿន​លឿន តាម​បណ្ដោយ​​ផ្លូវ​ព្រះ​នរោត្ដមពី​ជើង​ទៅ​ត្បូង ។ លុះ​​មក​ដល់​កន្លែង​កើតហេតុ​ ក៏​បាន​វ៉ា​រថយន្ដ ហើយ​វាក់​អើ​នឹង​ម៉ូតូ​សង់​កូរ៉េ​ពណ៌​ក្រហម បើក​បរ​ក្នុង​ទិស​ដៅប​ញ្ច្រា​សទិស​គ្នា ជា​ហេតុ​បណ្តាល​ឱ្យ​បុក​គ្នា​រង​របួស​ធ្ងន់​​អ្នកបើកបរ​ម៉ូតូ​ម៉ាក Love។​ ឯ​អ្នក​បើកបរ​ម៉ូតូ​សង់​កូរ៉េ​គ្រាន់តែ​រង​របួស​បន្តិច​បន្តួច​ប៉ុណ្ណោះ​៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]