រាជធានីភ្នំពេញ ៖ បុរស​២​នាក់​បាន​រង​របួស​ធ្ងន់ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ ដើម្បី​សង្គ្រោះ​ និង​ព្យាបាល​ភ្លាម​ៗក្រោយ​ពី​​ជិះ​ម៉ូតូ​ស្មាស់​ពណ៌​ខ្មៅ​ បុក​ជាមួយ​ម៉ូតូ​ស្មាស់​ពណ៌​ទឹកប្រាក់ ក្នុង​ទិស​ដៅ​ប​ញ្ច្រា​សទិស​គ្នា ​បណ្ដាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ទាំង​២​រង​របួសធ្ងន់​ដេករ​ដូ​ករណែល​នៅ​លើ​ ទ្រូងផ្លូវ​ កាលពីវេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២​ ឧសភា​ ​២០១២ ស្ថិត​ក្នុង​ភូមិ​ឫ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ស្មាស់​ពណ៌​​ខ្មៅ​ ជិះ​គ្នា​២​នាក់ តាម​បណ្ដោយ​ផ្លូវ​៣៧១ ពី​កើត​ទៅ​លិច ហើយ​បាន​បត់​ស្ដាំ​​ឡើង​ទៅ​ផ្លូវ​មុន្នី​រ៉េ​ត ក៏វាក់​អើ​ជាមួយ​ម៉ូតូ​ស្មាស់​ពណ៌​ទឹកប្រាក់ បើកបរ​ដោយ​បុរស​ម្នាក់ ពី​ជើង​ទៅ​ត្បូង​ហើយ​បត់​ឆ្វេងទៅ​ផ្លូវ​៣៧១ ក៏​បុក​​គ្នា​ចំពី​មុខ​ពេញ​ទំហឹង បណ្ដាល​ឱ្យ​អ្នក​បើ​កបរ​ម៉ូតូ​ទាំង​២​រង​របួស​​ធ្ងន់តែ​ម្តង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]