សត្វជ្រូកប្រហែលជា ១០ក្បាល ដែលកើតនៅក្នុងឆ្នាំនេះ ត្រូវបានអ្នកវិទ្យាសាស្រ្ត នៅឯសកលវិទ្យាល័យ South China Agriculture University ស្ថិតក្នុងខេត្ត Guangdong នៃប្រទេសចិន ធ្វើឲ្យមានសមត្ថភាពដ៏អស្ចារ្យ ដោយពួកវាអាចមានពន្លឺជាប់នៅលើខ្លួន ពេលដែលពួកវាស្ថិតនៅទីងងឹត។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកវិទ្យាសាស្រ្តទាំងនោះ បានចាក់បញ្ចូលប្រូតេអ៊ីនម្យ៉ាង ដែលអាចឲ្យខ្លួនមានពន្លឺ មានឈ្មោះថា Fluorescent Protein ទៅឲ្យទារកក្នុងស្បូនរបស់មេជ្រូក ដែលប្រូតេអ៊ីននេះ ទទួលបានពី DNA នៃសត្វខ្ញែសមុទ្រ។

ជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្រ្តរបស់ប្រទេសចិន បានសង្ឃឹមថា ការពិសោធន៏បង្កើតសត្វជ្រូក ដែលមានពន្លឺនៅទីងងឹតនេះ នឹងអាចឲ្យពួកគេទទួលបានផលល្អ ហើយឈានដល់ការបង្កើតថ្នាំ ដែលមានសារៈប្រយោជន៏ផ្សេងៗទៀត។

លោក Stefan Moisyadi សាស្រ្តាចារ្យផ្នែកជីវសាស្រ្តនៅវិទ្យាស្ថាន Institute for Biogenesis Research របស់សកលវិទ្យាល័យ University of Hawaii ក្នុងប្រទេសចិន បានប្រាប់ឲ្យដឹងថា សត្វជ្រូកទាំងនោះ មិនមានការឈឺចាប់ ឬទទួលរងផលប៉ះពាល់ ដោយសារតែប្រូតេអ៊ីននោះឡើយ ហើយពួកវានឹងអាចរស់នៅ ដូចសត្វជ្រូកធម្មតាដទៃទៀតអីចឹង៕









ប្រភព ៖ shanghaiist

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]