​រាជធានីភ្នំពេញ ៖ ​យុវជន​​២​នាក់​ជិះ​ម៉ូតូ​សេ១២៥ ស៊េរី​​២០១២ ​អត់​ពាក់​មួក​ការពារ​​​សុវត្ថិ​ភាព អត់​កញ្ចក់ ​និង​អត់​ស្លាក​លេខ ជិះ​ឆ្លង​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់​ពី​​លិច​ទៅ​កើត​​បញ្ច្រាស​​ទិស​​បាន​ បើក​ទៅ​បុក​ម៉ូតូ​​សេ​១២៥ មួយ​គ្រឿង​ទៀត បណ្តាល​ឱ្យ​​ដួល​របួស​ធ្ងន់​​២​នាក់ ស្រាល​ម្នាក់ ។ ហេតុ​ការណ៍​នេះ​កើតឡើង​​នៅ​គល់​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់​ត្រើយ​ខាងកើត​ ​​កាល​ពីវេលា​ម៉ោង​១០​និង​៣០​នាទី​​យប់​ថ្ងៃទី​១១ ឧសភា ​ក្នុង​សង្កាត់​​ច្បារ​អំពៅ​ទី​២ ​ខណ្ឌ​មាន​ជ័យ ។

​ក្រោយ​ពេល​កើតហេតុ​​​ជន​រងគ្រោះ​ទាំង​៣​នាក់ ត្រូវបញ្ជូន​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ​ចំណែក​​ម៉ូតូ​សេ​១២៥ ​ស៊េរី​២០១២ ​ស្រុញ​ខាង​មុខ​ខូច​ខាត​យ៉ាង​ដំណំ​ រីឯ​ម៉ូតូ​សេ១២៥ ​ស៊េរី​២០១០ ​ខូច​ខាត​តិច​តួច ។ ម៉ូតូ​ទាំង​ពីរ​​គ្រឿង​ត្រូវ​សមត្ថ​កិច្ច​យក​ទៅរក្សា​ទុក​នៅ​ការិយា​ល័យ​​ ចរា​ចរណ៍​ជើង​គោក​​រង់​ចាំ​ធ្វើការ​ដោះ​ស្រាយ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]