នាចុងសប្តាហ៍នេះ គឺគ្មានវត្តមានការប្រកួតបាល់ទាត់ Premier League ឡើយ ដោយសារតែក្រុមមួយចំនួនត្រូវបំពេញកាតព្វកិច្ច ប្រកួតវគ្គ ១៦ ក្រុមចុងក្រោយ ពានវង្វាន់ FA CUP ដែលការប្រកួតនាយប់ថ្ងៃសៅរ៍ម្សិលមិញនេះ គឺមានមួយប្រកួត ដែលក្រុម Tottenham Hotspur ត្រូវហាលអាវត្រឹមវគ្គជម្រុះនេះ ក្រោមស្នាដៃរបស់ក្រុមកាំភ្លើងធំ Arsenal។

Arsenal 2 – 0 Tottenham Hotspur

ក្រុមកាំភ្លើងធំ Arsenal បានបើកទ្វារកីឡាដ្ឋាន Emirates Stadium របស់ខ្លួន ស្វាគមន៍ក្រុមភ្ញៀវ Tottenham Hotspur ក្រោមក្រសែភ្នែកទស្សនិកជនប្រមាណ ៦០ ០០០ នាក់នាទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

សម្លេងកញ្ចែបានបន្លឺឡើង ដោយក្រុមទាំងពីរសុទ្ធតែខិតខំប្រកួតរៀងៗខ្លួន។ ឈានចូលមកដល់នាទីទី កីឡាករ Cazorla របស់ Arsenal បានប្រើប្រាស់ជើងឆ្វេងរបស់ខ្លួន បំប៉ោងសំណាញ់ទីក្រុមភ្ញៀវបានសម្រេច ជួយអោយក្រុមម្ចាស់ផ្ទះនាំមុខ ១ទល់នឹង០ លុះដល់ចប់តង់ទីមួយ។

ឈានចូលមកដល់តង់ទីពីរ បន្ទាប់ពីមានកំហុសពីកីឡាកររបស់ក្រុមភ្ញៀវ ធ្ធើអោយកីឡាករ Rosický ដណ្តើមបានបាល់ទាត់មាត់ អូសបាល់រហូតដល់ទី និងស៊ុតបញ្ចូលទីបានសម្រេចនៅនាទីទី ៦២ ជួយអោយលទ្ធផលបញ្ចប់ការប្រកួត Arsenal យកឈ្នះ Tottenham Hotspur ២ទល់នឹង០ ឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ។

វីដេអូ highlight៖

 

គួរបញ្ជាក់ផងដែរថា នៅយប់ថ្ងៃអាទិត្យនេះ នៅមាន ៧ ប្រកួតបន្ថែមទៀត ដោយគេសង្កេតឃើញមានវត្តមានក្រុម Premier League ជាច្រើនដូចជា ក្រុម West Ham Utd ក្រុមតោខៀវ Chelsea ក្រុមហង្សក្រហម Liverpool ក្រុមក្ងានស Swansea និងក្រុមបិសាចក្រហម Man UTD ជាដើម។

តារាងការប្រកួត៖


ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]