រាជធានីភ្នំពេញ ៖ ​រថយន្ត​ដឹក​គ្រឿង​ចក្រ​សម្រាប់​កាយ​​ដី​ប្រភេទ X ​​បើក​ទាក់​ខ្សែ​កាប​ បណ្តាល​ឱ្យ​​ទ្រេត​បង្គោល​ភ្លើង​ដាច់​ខ្សែ​កាប​​ធ្លាក់​មួយ​ដុំ​កាត់​ទទឹង​ ផ្លូវ​​នៅ​ជិត​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ​តាម​ផ្លូវលេខ​៩០ ​ក្នុងសង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ ​កាលពីវេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​១២ ​ឧសភា ហើយ​បើក​រត់​គេច​បាត់​ស្រមោល។

ក្រោយពេល​កើតហេតុ​​ប្រជាពលរដ្ឋ​​​បាន​នាំ​គ្នា​រាយ​ ការណ៍​ទៅ​ប៉ូលិស​ប៉ុស្តិ៍​វត្ត​ភ្នំ ចុះ​ទៅ​ធ្វើ​​ចរា​ចរណ៍​ដោយ​​ដាក់​រនាំង​បិទ​ផ្លូវ​មិន​ឱ្យ​មាន​អ្នក​ធ្វើ​ ដំណើរ​​ឆ្លងកាត់​ខ្លាចមាន​គ្រោះថ្នាក់​​ ជាយថា​ហេតុ​ណា​មួយ​កើតឡើង​​ដូច​ករណី​រថយន្ត​​បើក​ទាក់​ខ្សែ​កាប​​នៅ​កណ្តាល​ ផ្លូវ​២៧១ ​បណ្តាល​ឱ្យ​​ក្រឡាប់​ផ្ងារ​ជើង​ទ្រមេឃ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]