ក្នុងកំឡុងឆ្នាំ ២០១៣ យើងបានសង្កេតឃើញ មានព័ត៌មានជាច្រើន ដែលទាក់ទងទៅនឹងតារាស្រុកខ្មែរ ដែលក្នុងនោះមានល្អផង និងអាក្រកផង ធ្វើឲ្យបងប្អូនខ្មែរយើងមានការចាប់អារម្មណ៍ មិនតិចគ្នានោះទេ។

យ៉ាងណាមិញ ថ្ងៃនេះខ្មែរឡូតបានប្រមូលនូវ ព័ត៌មានដែលទាក់ទងនឹងតារាខ្មែរ ធ្លាប់បានផ្សាយក្នុងគេហទំព័រព័ត៌មានខ្មែរឡូត តាំងពីដើមខែមករា ២០១៣ ដល់ចុងខែធ្នូ ២០១៣ ចំនួន១០ធំៗ មកជូនប្រិយមិត្តទស្សនាទាំងអស់គ្នា៖

១. ខេមរ សិរីមន្ដ និងក្រុមអ្នកចម្រៀងជាច្រើននាក់ បើករថយន្ដថុនត្រា បុកគ្នាជាមួយរថយន្ដកុងតឺន័រ ស្លាប់៤នាក់ និងរងរបួសច្រើននាក់

ព័ត៌មាននេះដែរ បានចុះផ្សាយកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៣ ដែលនិយាយពីគ្រោះថ្នាក់ចរាចរ របស់តារាចម្រៀងខេមរ សិរីមន្ដ នៅឯផ្លូវជាតិលេខ៤ ភូមិភូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ កាលពីវេលាម៉ោង៩ និង៣០នាទីយប់។

២. ករុណា ពេជ្រ ត្រូវមហាជនរិះគន់យ៉ាងចាស់ដៃ ព្រោះចម្លងការសម្ដែងទាំងដុល ពីបទចម្រៀងថៃ

លោកករុណា ពេជ្រត្រូវបានអ្នកលេងហ្វេសប៊ុក រិះគន់យ៉ាងចាស់ដៃ ដោយសារតែតារាចម្រៀងរូបនេះ ចម្លងការសម្ដែងទាំងដុល ពីបទថៃ តាមរយៈបទ “ចប់” របស់គាត់។ ការសម្ដែងមានរូបភាពដូចគ្នាទាំងស្រុង ដូចជាសំលៀកបំពាក់ ម៉ូតសក់ កាយវិការ និងសាច់រឿងជាដើម។

៣. ទីបំផុតអ្នកនាង គង់ សុជាតិ និងលោក ជា វិបុល ចូលរោងការមែន!

នេះគឺជាព័ត៌មានដ៏ល្អមួយ ដែលអ្នកនាង គង់ សុជាតិ និងលោក ជា វិបុល បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា ដែលធ្វើឡើងកាលពីថ្ងៃទី៩ ខែវិច្ឆិកា ២០១៣ បានធ្វើឲ្យភ្ញៀវដែលបានចូលរួម លាន់មាត់សរសើរគ្រប់គ្នាថា មួយគូនេះពិតជាសាកសមគ្នាមែន។

៤. ណុប បាយ៉ារិទ្ធ ជេអិថិជនជួលសម្អាងការ ផ្អើលពេញ ហ្វេសប៊ុក

តារាចម្រៀងចាស់វស្សាដុះស្លែ ចូលចិត្តតុបតែងខ្លួន បែបស្ទិលកូរ៉េ លោក ណុប ប៉ាយ៉ារិទ្ធ បានបង្ហោះពាក្យសម្ដីជេរ ប្រមាថតិះដៀល ដល់គូស្វាមីថ្មីថ្មោងមួយគូ ដោយមិនសំចៃមាត់ ក្នុង account ហ្វេសប៊ុករបស់គេ ដោយសារតែ ប្ដីប្រពន្ធថ្មីថ្មោងនោះ មិនបានបង់ថ្ងៃឈ្នូល ក្រោយពីបញ្ចប់ពិធីមង្គលការ។

៥. មានដឹងទេថាឈុត ព្រីម លីហ្សា ស្លៀកទៅទទួលពាន អាណាចក្រតារា មានតម្លៃប៉ុន្មាន?

កញ្ញា ព្រីម លិហ្សា បានស្លៀកឈុតមួយដែលមានតម្លៃ ជិត១ម៉ឺនដុល្លារ ដើម្បីចូលរួមក្នុងកម្មវិធី អាណាចក្រតារា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣ ដោយនាងបានប្រាប់ថា នាងបានទិញរ៉ូបនេះស្រាប់ពីក្រៅប្រទេស។

៦. សារាយ សក្ខណា អួតរឿងកាត់រ៉ូបរៀបការ តម្លៃជិត១ម៉ឺនដុល្លារ

តារាសម្ដែងល្បីរន្ធឺ រយៈពេល២ឆ្នាំជាប់ៗគ្នា កញ្ញា សារាយ សក្ខណា ត្រូវបានគេរិះគន់យ៉ាងចាស់ដៃ ពីសំណាក់មហាជន និងអ្នកគាំទញរ បន្ទាប់ពីនាងបានប្រាប់ អ្នកសារព័ត៌មានថា នាងចំណាយប្រាក់ខ្ទប់ម៉ឺនដុល្លារ កាត់រ៉ូបយ៉ាងសម្រឹតសម្រាំ សម្រាប់ថ្ងៃមង្គលការរបស់នាង ១២-១២-២០១៣។

៧. ម្ដាយតារាចម្រៀង អ៊ីវ៉ា ទទួលមរណភាព ដោយសារជំងឺ

ម្ដាយបង្កើតរបស់តារាចម្រៀង ដ៏ល្បីប្រចាំក្នុង ផលិតកម្មសាន់ដេ កញ្ញា អ៊ឺវ៉ា បានទទួលមរណៈភាព ដោយសារតែជំងឺកាលពី វេលាម៉ោង៦ ព្រឹក ថ្ងៃទី១ ខែធ្នូ ២០១៣ ក្នុងអាយុ ៤២ឆ្នាំ។

៨. តារាចម្ដែង នាង ឆយី ទទួលរងការរិះគន់ពីមហាជន សិចស៊ីជ្រុល



នាង ឆយី បានធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើល បន្ទាប់ពីតារារូបនេះ បានស្លៀកពាក់បែបសិចស៊ី ស្ទើរតែចេញសុដន់ ខណៈពេលដែលចូលរួម កម្មវិធីអាណាចក្រតារាកាលពីថ្ងៃទី១៥ ខែសិហា ឆ្នាំ២០១៣។

៩. ម្ដាយពិធីករប្រចាំស្ថានីយ ទូរទស្សន៍ស៊ីធីអិន លោក អឹងរដ្ឋ ហៅទុយ បានទទួលមរណៈភាព 

លោក អ៊ឹង រដ្ឋា ហៅទុយ ពិធីករល្បីឈ្មោះប្រចាំស្ថានីយ ទូរទស្សន៍ស៊ីធីអ៊ិន បានទម្លាយឱ្យដឹងថា ម្តាយរបស់លោកបានស្លាប់ហើយ កាលពីវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី២៥ ធ្នូ ២០១៣ ដោយរោគាពាធ ។ សពត្រូវបានក្រុមគ្រួសារយក ទៅតម្កល់ធ្វើបុណ្យតាម ប្រពៃណីនៅវត្តសន្សំកុសល ។

១០. ណុប បាយ៉ារិទ្ធ ប្រតិកម្មមតិរិះគន់ តារាដែលធ្វើពុតជាយំ ក្នុងព្រះរាជពិធីសម្ដែងព្រះបរមរតនកោដ្ឋ 

តារាចម្រៀងវ័យក្មេងសំឡេងចាស់ ប្រចាំផលិតកម្មហង្សមាសបាន ចេញមកប្រតិកម្មជំនួសអ្នកសិល្បៈដូចគ្នា ជុំវិញការរិះគន់ចេញពីមហាជនមួយចំនួន ដែលបានលើកឡើងថា ក្រុមតារាទាំងនោះបានធ្វើ ពុតជាយំនៅក្នុងព្រះរាជពិធីដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ ដើម្បីទាមទារការចាប់អារម្មណ៍ ពីមហាជនតែប៉ុណ្ណោះ ។

 

ក្រោយពីអាននូវព័ត៌មានចាស់ៗ ដែលទាក់ទងនឹងតារាខ្មែរ តើប្រិយមិត្តយល់ថា ព័ត៌មានមួយណាដែលចាប់អារម្មណ៍ជាងគេ ប្រចាំឆ្នាំ ២០១៣?

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ