រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​ត្រូវ​ឱម៉ាល់​​ទិច​៣០មេ ​ឡើង​ទ្រម​ខ្លួន ខណៈបាន​យក​កន្ត្រៃ​ទៅ​កាត់​ស្លឹក​ឈើ​ជិតសំបុក​ឱម៉ាល់​​ដើម្បី​ត្រៀម​យក​​ ការុង​ច្រក​សំបុក​​ឱម៉ាល់​តែត្រូវធ្លាយ​សំបុក​ បណ្តាល​ឱ្យ​​ឱម៉ាល់​​ហើរដេញទិច​ជុំវិញ​ផ្ទះ​ស្ទើរ​សុះ​​ពេញ​ខ្លួន ។ ​ហេតុការណ៍​នេះ​កើត​ឡើង​​កាលពី​វេលា​ម៉ោង​​៤​រសៀល​ថ្ងៃទី​១១ ឧសភា នៅ​ក្នុង​ភូមិ​គ្រឹះ​លេខ​៧ ​ផ្លូវលេខ​៦០០ សង្កាត់​​បឹង​កក់​ទី ២ ខណ្ឌ​ទួលគោក ។ ​

ជន​រងគ្រោះ​ដោយ​សារ​ឱម៉ាល់​​ទិច​មាន​ឈ្មោះ​យី ខេន អាយុ​​២០​ឆ្នាំ ​ស្នាក់​នៅ​និង​ធ្វើការ​ក្នុង​ផ្ទះកើតហេតុ​ខាងលើ មាន​ស្រុក​កំណើត​​នៅភូមិ​ច្រក​ផ្តៅ ​ឃុំ​ទូក​មាស ​ស្រុក​បន្ទាយ​មាស ​ខេត្ត​កំពត ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]