កាលពីថ្មីៗនេះ ប្រទេសប្រេស៊ីលបានបង្កើតកងកម្លាំងពិសេស ដែលមានកងទ័ពប្រមាណជា ១០ ០០០ នាក់ ដើម្បីការពារចលនាបាតុកម្មប្រឆាំងរដ្ឋាភិបាលណាមួយ កើតឡើងក្នុងកំឡុងពេល ប្រទេសនេះកំពុងតែប្រារព្ធ ការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោក ដែលនឹងប្រារព្ធឡើងនៅខែ មិថុនា និងខែ កក្កដា ខាងមុខ។

កងកម្លាំងពិសេសនេះធានាថែរក្សាសុខសុវត្ថិភាពក្នុងតំបន់ទីក្រុងធំៗទាំង ១២ ដែលមានភារកិច្ចទទួលរៀបចំការប្រកួត។

ក្នុងនោះកងកម្លាំងពិសេសនេះគឺរួមបញ្ចូលគ្នាដោយសមាជិក កងកម្លាំងសុវត្ថិភាពសាធារណៈជាតិ ដែលពួកគេទាំងអស់សុទ្ធតែទទួលបានការហ្វឺតហាត់ពិសេស ចាប់តាំងពីឆ្នាំ ២០១១ មកម៉្លេះ។

គួរបញ្ជាក់ផងដែរថា ប្រទេសប្រេស៊ីលធ្លាប់ជួបប្រទះនូវមហាបាតុកម្ម ដើម្បីប្រឆាំងរដ្ឋាភិបាល ដែលបានចំណាយប្រាក់ដ៏មហាសាល ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាធំៗ នាខែ មិថុនា ឆ្នាំ ២០១៣ កន្លងទៅនេះ នៅទីក្រុង Rio de Janeiro ដែលបណ្តាលអោយប៉ូលីសជាច្រើនរងរបួស ហើយនេះក៏ជាការភ័យខ្លាចមួយ ដែលនាំអោយមានការបង្កើតកងកម្លាំងពិសេសនេះ។








ប្រភព៖ សារព័ត៌មានចិន

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]