ភ្នំពេញៈ សម្រាប់ សិល្បករ-សិល្បការិនី ជាច្រើនដួង ឲ្យតែដល់ថ្ងៃ ខួបកំណើតម្តងៗ ពួកគេតែងតែបោះទុន ជាច្រើនម៉ឺនដុល្លារ ដើម្បីជាការលើកមុខ លើកមាត់ ឲ្យសមជាតារាល្បីឈ្មោះ និងមានអ្នកគាំទ្រច្រើន។ តែដោយឡែកស្រីស្រស់ ដែលចូលចិត្តតុបតែងខ្លួន បែបស្រគត់ស្រគំ កញ្ញា សុន ស្រីពេជ្រ វិញ ហាក់ដូចជា មិនសូវអើពើ ក្នុងការចំណាយលុយរាប់ម៉ឺនដុល្លារ ក្នុងការរៀបចំកម្មវិធីធំដុំ នៅកន្លែងលំដាប់ផ្កាយ ដូចតារាដទៃ ចាយលុយដ៏ច្រើនសន្ធឹកសន្ធាប់ឡើយ ។ 

តារាចម្រៀងស្រីល្បីឈ្មោះ ប្រចាំផលិតកម្ម ហង្សមាស កញ្ញា សុន ស្រីពេជ្រ កាលពីថ្ងៃទី១ខែមករាឆ្នាំ២០១៣នេះ បានរៀបចំ កម្មវិធីជប់លៀង ថ្ងៃខួបកំណើត បែបជាលក្ខណៈ គ្រួសារមួយ នៅគេហដ្ឋានរបស់នាង ដោយនៅក្នុងកម្មវិធីនោះ គេសង្កេតឃើញ តារាស្រីរូបនេះ បង្ហាញស្នាមញញឹម តាំងពីចាប់ផ្តើមកម្មវិធី រហូតដល់ចប់ ព្រោះតែការរំភើបចិត្ត ស្ទើរតែ ស្រក់ទឹកភ្នែកក្នុងថ្ងៃខួបកំណើត សម្រាប់ឆ្នាំនេះ ។

បើតាមប្រភពពីសាច់ញាតិ របស់ កញ្ញា សុន ស្រីពេជ្រ បានបង្ហើបប្រាប់ LookingTODAY ដឹងនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៣នេះថា សម្រាប់ថ្ងៃខួបកំណើតស្រីពេជ្រ គឺពិតជាសប្បាយរីករាយខ្លាំងណាស់ ហើយថ្ងៃមុននេះ នាងឃើញម្ចាស់សាម៉ីខ្លួន គេសើចបិទមាត់ មិនជិតទេ ព្រោះថាខួបកំណើតឆ្នាំនេះ ពេជ្រ ទទួលបានកាដូពិសេសច្រើន ធ្វើឲ្យនាងរំភើបចិត្តស្ទើរតែស្រក់ទឹកភ្នែក ទៅហើយ ។

ប្រភពខាងលើ បានប្រាប់ឲ្យដឹងទៀតថា “កាដូទាំងអស់នោះ គឺ មានដូចជានំខួបកំណើត និងកែវដែលមាន បិទរូបរបស់ស្រីពេជ្រផ្ទាល់ បើទោះជាកាដូទាំងអស់នោះ គ្មានតម្លៃដូចចិញ្ចៀនពេជ្រ ឬក៏របស់ថ្លៃៗក៏ដោយ ។ តែវាមានតម្លៃពិសេសសម្រាប់ ស្រីពេជ្រ ណាស់ ព្រោះថាវាជាទឹកចិត្តរបស់អ្នក ដែលស្រឡាញ់គាំទ្រនាង ដោយទឹកចិត្ត ” ។

នៅក្នុងកម្មវិធីជប់លៀងខួបកំណើត របស់តារាចម្រៀងស្រីល្បីឈ្មោះ ដែលនិយមតុបតែងខ្លួនសុភាពរាបសារ កញ្ញា សុន ស្រីពេជ្រ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ កន្លងទៅនេះ គេឃើញតែវត្តមាន ក្រុមគ្រួសារបងប្អូន សាច់ញាតិ របស់នាង និងតារាចម្រៀងរួមដំបូល លោក រិន សាវ៉េត ម្នាក់តែប៉ុណ្ណោះ ដែលបង្ហាញវត្តមាន ចូលរួមក្នុងកម្មវិធីជប់លៀងនាយប់នោះ ខណៈដែលលោក រិន សាវ៉េត កន្លងមកធ្លាប់មានពាក្យលេចឮថា មានចំណងស្នេហ៍ជាមួយ តារាចម្រៀង សំឡេងស្រួយស្រែះ សុន ស្រីពេជ្រ ៕















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុន ស្រីពេជ្រ