ភ្នំពេញៈ តារាល្បីៗមានប្រជាប្រិយភាព និងមានភាពលេចធ្លោ នៅក្នុងវិថីសិល្បៈជាច្រើនដួង បានបង្ហាញពីភាពសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ឆ្នាំ២០១៣ ឆ្លងចូល២០១៤ គេសង្កេតឃើញថា មានតារាស្រីជាច្រើនដួង បានបង្ហោះរូបថតជាច្រើនសន្លឹក និងសារជូនពរ ជាច្រើននៅពាសពេញបណ្តាញ ទំនាក់ទំនងសង្គម Facebook បង្អួតគ្នាទៅវិញទៅមក នៅក្នុងថ្ងៃឆ្លងឆ្នាំថ្មី ក៏ដូចជា ចូលរួមក្នុងកម្មវិធីធំៗ អបអរសាទរចូលឆ្នាំសកលនេះផងដែរ ។

នៅក្នុងដំណាច់ឆ្នាំ ចាស់ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំ២០១៤នេះ មានបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើន បាននាំក្រុមគ្រួសារធ្វើដំណើរកម្សាន្ត ទៅតាមទីរមណីយដ្ឋាននានា ក្នុងប្រទេស និងប្រជាពលរដ្ឋខ្លះទៀត បានរៀបចំខ្លួនយ៉ាងស្រស់ស្អាតស្រស់សង្ហា រង់ចាំអបអរសាទរ ថ្ងៃឆ្លងឆ្នាំ នៅក្នុងទីក្រុងភ្នំពេញ យ៉ាងសប្បាយរីករាយក្រៃលែង ព្រោះតែគេមានជំនឿថា ការតុបតែងខ្លួន និងរៀបចំផ្ទះសម្បែង ឲ្យស្រស់ស្អាតបែបនេះ នាំឲ្យពួកគេមានយីអ៊ុនឡើងខ្ពស់មាន សិរីសួស្តីសម្រាប់ឆ្នាំថ្មី ។

ជាមួយគ្នានោះដែរ សូម្បីតារាៗមិនថា ប្រុសស្រីនោះទេ ពួកគេក៏ខំប្រជែងគ្នាតែងខ្លួនឲ្យ ស្រស់ស្អាត រង់ចាំឆ្លងឆ្នាំថ្មីដូចគ្នា ដោយមាន តារាខ្លះបញ្ចេញសាច់ខ្នង សាច់ដើមទ្រូងជាមួយឈុតរាត្រី សមោសរយ៉ាងស្រស់ប្រណិតរង់ចាំ ឆ្លងឆ្នាំ និងរំពឹងថាឆ្នាំនេះ និងធ្វើឲ្យ ពួកគេមានយីអ៊ុនកាន់តែខ្ពស់ជាងឆ្នាំមុន ហើយអ្វីដែលអាក្រក់ត្រូវរសាត់ឆ្ងាយ ទៅតាមឆ្នាំចាស់ឲ្យអស់ ។
































បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]