តើប្រិយមិត្តធ្លាប់លឺពាក្យមួយឃ្លា ដែលពោលថា “ស្នេហាដូចផ្លេកបន្ទោរ” ដែររឺទេ? ស្នេហារបស់មនុស្សជាពិសេសគឺស្រទាប់យុវវ័យ គឺងាយស្រួលបង្កើតឡើង ហើយក៏ងាយស្រួលនឹងបំភ្លេចដែរ ហើយអ្វីដែលបន្សល់ទុកនោះគឺ ការឈឺចាប់ពឺតផ្សារមិនងាយនឹងជានោះទេ។

ជាមួយគ្នានេះដែរ បទចម្រៀងពីក្រុម Volcano Band ក្រោមចំណងជើងថា “សង្សារបីថ្ងៃ” ហាក់ដូចជាស្តែងចេញនូវសង្គមយុវវ័យសព្វថ្ងៃ ដែលស្នេហារបស់ពួកគេ គឺកើតឡើងត្រឹមតែរយៈពេលឃ្លីប៉ុណ្ណោះ ពោលគឺត្រឹមតែបីថ្ងៃប៉ុណ្ណោះ នារីម្នាក់នោះក៏បណ្តើរសង្សារថ្មី នៅចំពោះមុខយើង ធ្វើអោយបុរសម្នាក់នោះឈឺចាប់ មិនអាចនឹងថ្លែងបាន។

ទោះជាបទចម្រៀងនេះចេញយូរយ៉ាងណាក៏ដោយ ក៏សន្ធឹកនៃការគាំទ្រពីទស្សនិកជន ជាពិសេសគឺស្រទាប់យុវវ័យ គឺនៅមានមិនចេះចប់ ដោយសារតែទាំងអត្ថន័យ និងបទភ្លេងសុទ្ធតែមានន័យយ៉ាងជ្រៅ ហើយអ្វីដែលអស្ចារ្យជាងនេះទៅទៀតនោះគឺ នេះជាស្នាដៃនិពន្ធផ្ទាល់ផងដែរ។


បទចម្រៀង៖


តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ យូធូប

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]