ការប្រកួតបាល់ទាល់ Premier League របស់ចក្រភពអង់គ្លេស បានបញ្ចប់ទៅមួយសប្តាហ៍ទៀតហើយ ពោលគឺសប្តាហ៍ទី ២០ កន្លងទៅនេះ ដោយក្រុមបិសាចក្រហម Man Utd បរាជ័យក្នុងទឹកដីខ្លួនឯង ដោយចាញ់ក្រុមមាន់គក Tottenham Hotspur ខណៈ Arsenal បន្តនាំមុខកំពូលតារាង Barclay English Premier League។

Manchester United 1 – 2 Tottenham Hotspur

បន្ទាប់ពីជ័យជម្នះចំនួន ៥ ប្រកួតជាប់ៗគ្នាកន្លងទៅ ឥឡូវនេះក្រុមបិសាចក្រហម Manchester United បានស្គាល់រសជាតិបរាជ័យលើកទី ៦ របស់ខ្លួនហើយ បន្ទាប់ពីបរាជ័យក្រោមថ្វីជើងរបស់ក្រុមភ្ញៀវ Tottenham Hotspur ១ទល់នឹង២ នាកីឡាដ្ឋាន Old Trafford ជាមួយនឹងទស្សនិកជនជិត ៨ ម៉ឺននាក់។

ការប្រកួតបើកឆាកមិនបានប៉ុន្មាននាទីផង ក្រុមភ្ញៀវរកគ្រាប់បាល់នាំមុខបានសម្រេច នៅនាទីទី ៣៤ ដោយកីឡាករ Adebayor ជួយអោយ Tottenham នាំមុខ ០ទល់នឹង១ ចប់ការប្រកួតតង់ទីមួយ។

ឈានចូលមកដល់តង់ទី២ កីឡាករ Eriksen របស់ Spur បានរកគ្រាប់បាល់មួយគ្រាប់ទៀត នៅនាទីទី ៦៦ ជួយអោយក្រុមភ្ញៀវហាក់កក់ក្តៅបន្តិច ជាមួយនឹងលទ្ធផល បណ្តោះអាសន្ន ០ទល់នឹង២។ ក្រុមម្ចាស់ផ្ទះបិសាចក្រហម Man UTD បានខិតខំប្រឹងប្រែងសម្រុកយ៉ាងខ្លាំង ប៉ុន្តែហាក់ដូចជាមិនបានផលសោះ ពោលគឺអាចរកគ្រាប់បាល់សងវិញតែមួយគ្រាប់គត់ ដោយកីឡាករ Welbeck ធ្វើអោយលទ្ធផលបញ្ចប់ការប្រកួត Tottenham Hotspur ឈ្នះ Man UTD ១ទល់នឹង២។




គួរបញ្ចាក់ផងដែរថា ក្រុមខ្លាំងៗដូចជា កាំភ្លើងធំ Arsenal ហង្សក្រហម Liverpool តោខៀវ Chelsea និង Manchester CITY សុទ្ធតែឈ្នះ ខណៈ Crystal ស្មើ ១ទល់នឹង១ ជាមួយ Norwich និង STOKE ស្មើ ១ទល់នឹង១ ជាមួយ Everton។

តារាងលទ្ធផល៖


តារាងចំណាត់ថ្នាក់៖


ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]