កាមេរ៉ាដ៏ពិសេស និងប្លែកមិនធ្លាប់ជួប មួយប្រភេទនេះ អាចឲ្យអ្នកប្រើប្រាស់ ថតរូបភាព ៣៦០ ដឺក្រេ បានយ៉ាងស្រស់ស្អាត ដោយគ្រាន់តែបោះកាមេរ៉ានោះ ឡើងទៅលើ។

នាពេលបច្ចុប្បន្ននេះ មនុស្សមានការពេញនិយម ក្នុងការថតរូបភាព យ៉ាងខ្លាំង ហើយស្របពេលជាមួយគ្នានោះដែរ បច្ចេកវិទ្យា ក៏កាន់តែអភិវឌ្ឍន៍ នាំមកនូវ មុខងារ ថតរូបរបស់កាមេរ៉ា បានយ៉ាងអស្ចារ្យ ជាច្រើនប្រភេទ។ ក្នុងនោះ ក៏មានមនុស្សមួយចំនួន ចង់ថតយករូបភាព ដែលអាចមើលឃើញ ទិដ្ឋភាពធំទូលាយ ផងដែរ។

យ៉ាងណាមិញ ពេលនេះ កាន់តែអស្ចារ្យតែម្តង ជាមួយនឹង បាល់កាមេរ៉ាមួយនេះ ដែលវាមានសមត្ថភាព ថតយករូបភាព បានយ៉ាងអស្ចារ្យជាទីបំផុត ដោយគ្រាន់តែបោះ បាល់កាមេរ៉ានេះ ឡើងទៅលើ ជាការស្រេច។ នៅក្នុងបាល់នេះ មានបំពាក់កាមេរ៉ា ចំនួន ៣៦គ្រឿង ហើយនៅពេលដែល បោះឡើងទៅលើ វានឹងថតបានចំនួន ៣៦ រូបភាព ប៉ុន្តែអ្វីដែលពិសេសនោះ គឺវា នឹងរួមបញ្ចូលគ្នាតែមួយ បង្កើតបានជារូបភាព ដ៏អស្ចារ្យមួយ ដែលមានលក្ខណៈ ៣៦០ ដឺក្រេ តែម្តង។ ក្នុងនោះផងដែរ ក្រៅពីរូបភាព ៣៦០ ដឺក្រេ នោះ រូបភាព ទាំង ៣៦ សន្លឹក ដែលថតបាននោះ នឹងបាញ់បញ្ចូលទៅក្នុង ទូរស័ព្ទស្មាតហ្វូន របស់អ្នកប្រើប្រាស់ ផងដែរ ដើម្បីអាចពិនិត្យមើល ជ្រើសរើស និង ធ្វើការកែឆ្នៃ សំរាប់រក្សាទុក ឬ យកមកបង្ហោះចែកចាយ ដល់មិត្តភក្តិ ក្រុមគ្រួសារ របស់ពួកគេ នៅលើបណ្តាញ ទំនាក់ទំនងសង្គម៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនារូបភាពខាងក្រោម ដែលថតបានពី បាល់កាមេរ៉ានេះ ៖























ប្រភព៖ ដេលីម៉េល

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]