ភ្នំពេញៈ បន្ទាប់ពីមានព័ត៌មាន បានលេចឮជាច្រើន លើកច្រើនសារ ពីបញ្ហារកាំរកូស ក្នុងជីវិតស្នេហា ប្តីប្រពន្ធជាអ្នកសិល្បៈ ដូចគ្នាគឺ អ្នកនាង សឿសុធារ៉ា និង លោក សាពូន មីដាដា ថា ចំណងស្នេហា របស់ពួកគេ បានឈានទៅដល់ ការកាត់ផ្តាច់ ទំនាក់ទំនង ជាប្តីប្រពន្ធ ក្រោយពី ពួកគេបាន សម្រេចចិត្តជ្រើសរើស ផ្លូវលែងលះគ្នាស្ងាត់ៗ កាលពីពេលកន្លងទៅ ។

ទើបតែពេលនេះតារាសម្តែងរូបនេះ បានបង្ហាញរូបភាព គ្រួសារផ្អែមល្ហែមជាសាធារណៈ ដើម្បីច្រានចោលរឿង គ្រួសារបែកបាក់ ។គេនៅចាំបានថា គូស្វាមីភរិយា របស់តារាសម្តែង អ្នកនាង សឿ សុធារ៉ា និង តារាចម្រៀង លោក សាពូន មីដាដា បានដឹកដៃគ្នាចូលរោងការ តាមប្រពៃណីខ្មែរ រយៈពេល ២យប់ ២ថ្ងៃ ដោយនៅក្នុង ពិធីមង្គលការ របស់ពួកគេ ត្រូវបានមហាជន ចាត់ទុកថា ជាអាពាហ៍ពិពាហ៍គំរូមួយ ក្នុងចំណោមមង្គលការ របស់អ្នកសិល្បៈដទៃ ។

ហើយមិនតែប៉ុណ្ណោះ តាមរយៈអាពាហ៍ពិពាហ៍នេះ ក៏បានស្តែងឲ្យ ទស្សនិកជន ឃើញនិងមានភាពជឿជាក់ ដែលថា ចំណងស្នេហា របស់ពួកគេនឹងអាចថែរក្សា បានស្ថិតថេរ យូរអង្វែងទៀត ។ប៉ុន្តែអ្វីដែលគេខំរំពឹង នោះបែរជាត្រូវ រលាយ ប្រៀបដូចជាអំបិលត្រូវទឹក ក្រោយពីជីវិតស្វាមីភរិយាមួយគូនេះ បានលេចឮនូវភាព រង្គោះរង្គើ មិនចេះចប់មិនចេះហើយ ដោយសារតែបញ្ហា បំណុលធនាគារបានធ្វើឲ្យ ស្នេហាដែលធ្លាប់ តែ ផ្អែមប្រែជាល្វីចត់ជូរ មើលមុខគ្នា មិនចំរហូតដល់ ត្រូវសម្រេចចិត្ត លែងលះគ្នាស្ងាត់ៗ (ក្រៅ ប្រព័ន្ធតុលាការ) ថែមទៀតផង ។

បើទោះជាមានព័ត៌មាន ពាក្យចចាមអារ៉ាមថា ពួកគេត្រូវចែកផ្លូវគ្នាដើរ យ៉ាងណាក្តី ក៏គេនៅតែ ឃើញតារាចម្រៀង ប្រចាំផលិតកម្ម ហង្សមាស លោកសាពូន មីដាដា នៅតែចេញមុខ បកស្រាយ និង ច្រានចោលស្ទើរ គ្រប់ពេលឲ្យតែមាន ព័ត៌មានបែកបាក់ រវាងលោក និងភរិយា តែដោយឡែក អ្នកនាង សឿ សុធារ៉ា វិញ តែងតែគេចវេស និង តែងតែបង្ហាញពី សញ្ញាណបែកបាក់ ជារឿយៗនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook របស់នាង ហើយគេក៏កម្រ និងឃើញពួកគេ បណ្តើរគ្នាទៅណា មកណាដូចមុនដែរ ។ពាក់ព័ន្ធនឹងបញ្ហា ស្នេហាបែកបាក់ របស់តារាចម្រៀង និងតារាសម្តែង មានឈ្មោះបោះសំឡេង គួរសមនៅក្នុងវិថី សិល្បៈរបស់ពួកគេ នៅតែជាមន្ទិលសង្ស័យ និង ជារឿងដែលទស្សនិកជន តែងតែរង់ចាំអ៊ុតមើលពី លទ្ធផលស្នេហា របស់ពួកគេជានិច្ច ។

តែអ្វីៗដែលជាចម្ងល់ របស់មហាជន ត្រូវបានរសាយទៅវិញ ក្រោយពីតារាស្រី សម្បុរសកូនមួយ អ្នកនាង សឿ សុធារ៉ា បានរំលេចរូបថត គ្រួសារដោយនាង បានបណ្តើរស្វាមី និងកូនទៅ ញុំាស៊ុបជុំគ្នា ជាលក្ខណៈគ្រួសារ នៅហាងមួយកន្លែង ស្ថិតនៅទីក្រុងភ្នំពេញ ហើយមិនតែប៉ុណ្ណោះ នាងថែមទាំងបានផ្តិត យករូបថតជាច្រើន យកមកបង្ហោះជាសាធារណៈ ហើយតាមរយៈ រូបថតទាំងអស់នេះ នាងសង្ឃឹមថា និងអាចឆ្លុះបញ្ចាំង ពីការពិតក្នុងគ្រួសារ របស់នាង យ៉ាងច្បាស់ពីការខំប្រឹង បកស្រាយនាពេល កន្លងមករបស់នាង និងស្វាមី ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សឿ សុធារ៉ា