ភ្នំពេញ  ៖ និស្សិតស្រី សាកលវិទ្យាល័យ ន័រតុនពីរនាក់ ត្រូវបានក្រុមចោរ ដែលមាន គ្នាពីរនាក់ដូចគ្នា ធ្វើសកម្មភាព យកកាំបិត ភ្ជង់និងប្លន់យកកាបូបលុយ កាលពី វេលាម៉ោង១និង១០នាទី រសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១២នេះ ស្ថិតនៅតាមបណ្ដោយ ផ្លូវព្រះនរោត្ដម កែងផ្លូវលេខ៣៣៨ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ខណៈដែល ជនរងគ្រោះទាំងពីរ កំពុងជិះម៉ូតូឌុបគ្នា ចេញមកពីសាលា សំដៅទៅផ្ទះរបស់ខ្លួន នៅសង្កាត់បឹងកេងកងទី៣ ។

កញ្ញា មុនីរត្ន័ អាយុ១៨ឆ្នាំ ជានិស្សិត ឆ្នាំទី១ ខាងផ្នែកពាណិជ្ជសាស្ដ្របាននិយាយ ថា ខណៈដែលកញ្ញា រួមទាំងមិត្ដភក្ដិម្នាក់ទៀតកំពុងជិះម៉ូតូម៉ាក ហ្វីណូ ចេញពី សាលា សំដៅទៅផ្ទះ លុះដល់ចំណុចកើតហេតុ ត្រូវបានជនសង្ស័យពីរនាក់ ជិះម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១២ មកកៀរ ប្រាប់ឱ្យពួកគេឈប់ ហើយយក កាំបិតភ្ជង់ ប្លន់យកកាបូបលុយរបស់កញ្ញាតែម្ដងទៅ។ កញ្ញាបានបន្ដថា នៅក្នុងកាបូបលុយនោះ មានទូរស័ព្ទដៃចំនួន១គ្រឿង និងលុយជាង៥០ដុល្លារ ។

នេះចាត់ទុកជាសំណាងល្អ ដែលក្រុមចោរមិនបានប្លន់យកម៉ូតូ គឺគ្រាន់តែប្លន់យកកាបូបលុយ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]