ភ្នំពេញ៖ ក្រោយពីឈានជើងចូលប្រឡូក នៅក្នុងវិស័យលិស្បៈ រយះពេលជាច្រើនឆ្នាំមកនោះ តារាចម្រៀង និង ជាពិធីការិនីស្រីវ័យក្មេង ដែលមានអាយុទើបជាង ២០ ឆ្នាំកញ្ញា លីលី បច្ចុប្បន្ននេះត្រូវបា នគេមើលឃើញថា នាងកំពុងតែបោះជំហានលេចមុខ លេចមាត់ច្រើនគួរសម នៅក្នុងអាជីពជាអ្នក សិល្បៈ។

ខណៈពេលដែលកេរិ៍ឈ្មោះ កំពុងតែបោះជំហានដើរទៅមុខនេះដែរ ថ្មីៗ មុននេះបន្តិច ស្រាបតែធ្លាយ ដំណឹងល្ហៀងៗមកថាតារាចម្រៀង នឹងជាអតីតពិធីការិនី ក្នុងកម្មវិធីដំណឹងហួសចិត្តរបស់បណ្តាញ ស្ថា នីយ៍ទូរទស្សន៍ប៉ុស្តិ៍ CTN កញ្ញា លីលី កំពុងតែមានទំនាក់ទំនងស្នេហាថ្មី ជាមួយបុរសអ្នកជំនូញវ័កណ្តាលក្រៅ ស្រុកមានទ្រព្យហូរហៀម្នាក់ ។

បើតាមប្រភពពីចង្កោមអ្នកសិល្បៈបាននិយាយថា បុរសម្នាក់ដែលមានទំនាក់ទំនង ស្នេហាថ្មោងថ្មីជាមួយតារាស្រី រូបស្រស់កញ្ញា លីលី គឺជាអ្នកជំនួញជួញដូរក្រៅប្រទេស ដែលឧស្សាចុះលើងក្នុងស្រុកខ្មែរ ហើយម្យ៉ាងទៀតគេក៏ជាអ្នក ដែលមានលុយច្រើនផងដែរ។រាល់ថ្ងៃបុរសម្នាក់នេះ តែងតែទាក់ទងមកលី លី ហើយបុរសម្នាក់នោះ ក៏ជាអ្នកដែលចាំជួយជ្រុំជ្រែង ឧត្ថម្ភភាពហ៊ឺហារ ពីក្រោយខ្នងដល់នាងទៀ ត ផង។ មិនតែប៉ុណ្ណោះ ឥឡូវនេះ គេក៏បានដឹងទៀតថា អ្នកជំនួញខាងលើ កំពុងមានគម្រោង ក្នុងការជូយឧបត្ថមរថយន្ត សេរីទំនើបតំម្លៃម៉ឺនដុល្លារ ដល់ លីលី ដើម្បីជិះបង្អួតភាពហ៊ឺហារ ដល់មហាជន។

ប្រភពដដែលនេះបានបន្តថា ម្ចាស់ស្នេហ៍កញ្ញា លីលី ម្នាក់នោះរាល់ថ្ងៃគឺស្រលាញ់តារាស្រីរូប នេះខ្លាំ ងណាស់ ហើយបើសិនជា លីលី ហាមាត់និយាយថាចង់បាន របស់អ្វីមួយហើយនោះ បុរសខាងលើតែងតែ ផ្តល់ឱ្យគ្រប់យ៉ាងមិនដែលឱ្យទាស់ចិត្ត ម្តងណាបន្តិចសោះឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងទេថា តើទំនាក់ទំនងស្នេហារវាងតារាស្រីកញ្ញា លីលី ជាមួយនិងបុរសអ្នករស់នៅ សហរដ្ឋអាមេរិកនេះ អាចឈានទៅដល់គោលដៅ នៃជីវិតឬយ៉ាងណានៅឡើយទេ។ ប៉ុន្តែអ្វីដែលចាប់អារម្ភ គឺពេលនេះអ្នកទាំងពីរ កំពុងតែព្យាយាម ទំនាក់ទំនងជាមួយគ្នាជាប្រចាំ។

នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣នេះគេហទំព័រ Looking TODAY មិនទាន់អាចទាក់ទងដើម្បីសុំការបំភ្លឺជុំវិញព័ត៌មានលេចឭខាងលើនេះពីកញ្ញា លីលី បាននៅឡើយទេព្រោះលេខទូរស័ព្ទ ដែលនាងធ្លាប់ ប្រើ ទំនាក់ទំនងមិនបាន។ ដូច្នេះគេហទំព័រLooking TODAY និងព្យាយាមស្វែងរកការបំភ្លឺពី លីលី នៅពេលក្រោយ។

តារាស្រីវ័យក្មេងសាច់សក្រសែភ្នែកស្រទន់កញ្ញា លីលី ធ្លាប់ជាអតីតពិធីការិនីក្នុងកម្មវិធី ដំណឹងហួស ចិត្តរបស់បណ្តាញ ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍ CTN តែក្រោយពីកម្មវិធីខាងលើត្រូវបានផ្អាក់ការផ្សាយ នា ងក៏ បានហក់ចូលបន្តទៅធ្វើជា ពិធីការិនីនៅប៉ុស្តិ៍ទូរសទ្សន៍លេខ៩ ដោយនាងត្រូវចេញមុខក្នុងកម្មវិ ធីហ្គេមកម្សាន្ដ «ជើងឯងលើផ្ទៃសាគរ»៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]