រាជធានីភ្នំពេញ ៖ មកទល់ពេលនេះ គ្មានអ្នកណាមិនដឹងនោះទេថា កីឡាករជើងខ្លាំងផ្នែកយុទ្ធគុន-ខម និង ជាអ្នកប្រដាល់សេរីដ៏ខ្លាំងចាន់ រតនា មានសុភមង្គលយ៉ាងរឹងមាំបំផុត ជាមួយភរិយាជាជនជាតិបារាំង ដែលជាអ្នកជំនួញម្នាក់ ។ បន្ថែមពីលើសុភមង្គលនេះ ភរិយារបស់លោកថែមទាំងគ្មាន ការដាក់សម្ពាធទាមទារឲ្យលោកលា ឈប់ពីការប្រដាល់ទៀតផង ។

ក្នុងជំនួបដោយផ្ទាល់នៅសង្វៀន ប្រដាល់លើកចុងក្រោយកីឡាករចាន់ រតនា បានប្រាប់ដោយឥតលាក់លៀមថា អាជីពប្រដាល់របស់លោកនឹង នៅតែបន្តគ្មានថ្ងៃប្រកាសឈប់នោះទេ បើទោះជាមួយរយៈនេះ លោកមិនសូវមានពេលហ្វឹកហាត់ និងបានឡើងរេញញឹកញាប់ដូចមុន ។ បើគ្មានការកែប្រែលោក នឹងអាចចាកចេញ ទៅកាន់ប្រទេសបារាំងក្នុងអំឡុងឆ្នាំ២០១៤នេះ ដើម្បីចេញទៅបង្ហាញក្បាច់ គុនយុទ្ធគុនខមរបស់ខ្មែរនិង ដើម្បីទៅបង្ហាត់កូនខ្មែរដែលរស់នៅ ទីនោះឲ្យស្គាល់ពីស្នៀតមួយចំនួនរបស់ ក្បាច់គុនខ្មែរមួយរយៈ ។ បើទោះជាគម្រោងទាំងមូលស្ថិតក្នុងភាពមិនទាន់ ជាក់លាក់ប៉ុន្តែលោកក៏នៅតែអាចធ្វើ ដំណើរទៅកាន់ទីនោះដូចគ្នា ប្រសិនបើភរិយាជាជនជាតិបារាំងរបស់ លោកមានគម្រោងទៅលេងស្រុក របស់ខ្លួនដូចការគ្រោងទុកក្នុងឆ្នាំ២០១៤ ។

មកទល់ពេលនេះលោកនិងអ្នកស្រីCindy ជាភរិយាចាប់ដៃគ្នាជាស្វាមីភរិយាបាន ជាង៧ឆ្នាំហើយដោយទទួលបានកូនស្រី២ នាក់ទុកជាចំណងដៃទៀតផង ដោយកូនច្បងអាយុជាង៥ឆ្នាំ និងម្នាក់ទៀតអាយុជាង២ឆ្នាំ ។ ជាមួយនឹងចំណងស្នេហ៍ខុសសញ្ជាតិ លោកអះអាងថា មិនដែលមានបញ្ហាចម្រូងចម្រាស ឬរស់នៅមិនចុះសម្រុងគ្នានោះឡើយ ពិសេសពាក់ព័ន្ធនឹងជំនឿសាសនា និងផ្នត់គំនិតផ្សេងៗ ។ អ្វីដែលធ្វើឲ្យលោកកាន់តែស្រឡាញ់ ពេញចិត្តភរិយាជាទីបំផុតនោះគឺដោយសារ តែភរិយាស្រឡាញ់ចូលចិត្តវិស័យកីឡាប្រដាល់ ពិសេសគឺយុទ្ធគុនខម ដែលជាមេក្បាច់គុនដ៏ខ្លាំងរបស់ខ្មែរ ដែលលោកកំពុងហ្វឹកហ្វឺននិងចេះនិយាយភាសាខ្មែ របានយ៉ាងស្ទាត់ ដែលមិនធ្វើឲ្យមានការពិបាកក្នុងការប្រាស្រ័យទាក់ទងគ្នា ។ លោករំលឹកថា ប្រមាណជាង៧ឆ្នាំមុនក្នុងពេលឡើង ទៅសម្ដែងនៅក្នុងប្រទេសបារាំង អ្នកស្រីCindy ដែលជាភរិយាសព្វថ្ងៃបានចាប់ចិត្ត ស្រឡាញ់លោកតែម្ដងដោយសារតែចាប់ អារម្មណ៍រឿងលោកពូកែចំពោះក្បាច់គុនខ្មែរ ។ ក្រោយការរួមរស់អ្នកស្រីបានចុះមករស់នៅ ប្រទេសកម្ពុជាជាមួយលោករហូត ដែលពេលខ្លះ អ្នកស្រីបានទាំងចាត់ទុកថា កម្ពុជាគួរឲ្យចង់រស់នៅជាង នៅប្រទេសបារាំងដែលជាប្រទេសកំណើត នោះទៀតផង ។ បន្ថែមពីលើនោះ សូម្បីតែឪពុកម្ដាយក្មេករបស់លោកក៏ឡើងមក បើកភោជនីយដ្ឋានមួយនៅភ្នំពេញ ដើម្បីបន្តការរស់នៅជួបជុំជាមួយលោក និងភរិយាលោកដោយមិន នឹកនាឡើងទៅកាន់ប្រទេសបារាំង វិញពេលណានោះដែរ ។ ចំពោះអនាគតលោកមិនហ៊ានទាយទុកនោះឡើយ ប៉ុន្តែសម្រាប់បច្ចុប្បន្នលោកនៅតែបន្ត ប្រឡូកក្នុងអាជីពប្រដាល់និងជាគ្រូបង្វឹកផ្នែក យុទ្ធគុនខមដែលជាក្បាច់គុនដ៏កំពូល និងជាមេក្បាច់គុនរបស់ខ្មែរនោះដដែល ដោយសារតែគ្មានការជំទាស់ពីភរិយា និងឪពុកម្ដាយក្មេកជាជនជាតិបារាំងរបស់លោក ។ ទោះបីជាយ៉ាងណា លោកនឹងអាចលាឈប់ក្នុងពេលណាមួយក៏ថាបានប្រសិន បើភរិយារបស់លោកឈប់ចង់រស់នៅស្រុកខ្មែរ ហើយទទូចឲ្យលោកត្រូវតែទៅរស់ នៅប្រទេសបារាំងជុំគ្នា ។ លោកអះអាងថា បញ្ហានេះវានឹងនៅយូរណាស់ ក្នុងពេលដែលភរិយារបស់លោកហាក់ ដូចជាគ្មានគម្រោងទៅរស់នៅប្រទេស កំណើតវិញក្រៅពីឡើងទៅលេងម្ដងម្កាលបែបនេះ ។ អ៊ីចឹងហើយទើបការប្រដាល់នៅតែជារឿងអំណោយ ផលដល់លោកអាចបន្តបានបូករួមទាំងការ សម្ដែងផងដែលអ្នកស្រីCindy ភរិយាលោកក៏ប្រាប់ថា មិនជំទាស់ ។ គួរបញ្ជាក់ថា ចាន់ រតនា ធ្លាប់សម្ដែងបានច្រើនរឿងមកហើយដោយក្នុងនោះលោក ក៏ធ្លាប់សម្ដែងជាតួឯកក្នុងភាពយន្តខ្នាតធំក្រោមចំណងជើងថា«សពរន្ទះបាញ់» ជាមួយតារាសម្ដែងម៉ាក់សែន សូនីតា ក្នុងតំណែងជាតួវាយតប់ ដែលមានក្បាច់គុនខ្មែរបែបរស់រវើកនោះផង ។ អ៊ីចឹងហើយទើបម្នាក់ៗនិយាយថា កីឡាករល្បីឈ្មោះរូបនេះជោគជ័យ ទាំងការប្រដាល់ទាំងការសម្ដែង និងទាំងជីវិតស្នេហាក្រោយមានគ្រួសារ ។

កីឡាករប្រដាល់ក្បាច់គុនបុរាណដែលបានចូល ប្រឡូកក្នុងវិស័យភាពយន្តចាន់ រតនា បានរៀបរាប់ពីចំណងស្នេហ៍ របស់ខ្លួនជាមួយភរិយាជនជាតិបារាំងថា កាលពីដំបូងប្រពន្ធរបស់លោកបានទៅហ្វឹកហាត់ក្បាច់គុនល្បុក្កតោ និងក្បាច់គុណបុរាណខ្មែរនៅក្លិបដែលមានរូបលោកជាអ្នកបង្ហាត់ ។ បន្ទាប់មកក៏ស្គាល់គ្នាដោយចាប់ផ្ដើមស្និទ្ធ ស្នាលរហូតកើតជាចំណងម នោសញ្ចេតនាក្នុងចិត្តទៅវិញទៅមក ។ លោកបាននិយាយថា៖«ពួកយើងកាន់តែស្និទ្ធស្នាល គ្នាដោយសារប្រពន្ធខ្ញុំចេះនិយាយភាសារខ្មែរ ហើយក៏ស្រឡាញ់គ្នាមែនទែន ។ ក្រោមដំបូលក្លិបហ្វឹកហាត់ក្បាច់គុនពួក យើងមិនអាចលាក់បាំងចំណងស្នេហ៍នេះបានឡើយ ។ ទីបំផុតចំណងស្នេហ៍របស់ពួកយើងត្រូវបានលេចឮ ដល់ឪពុកម្ដាយទាំងសងខាងហើយពួកគាត់បានយល់ព្រម តាមពួកយើងជាកូន » ។ ចាន់ រតនា បាននិយាយថា «ឪពុកម្ដាយក្មេកខ្ញុំជាជនជាតិបារាំងនៅអឺរ៉ុបដូច្នេះពួក គាត់យល់ព្រមតាមកូនស្រីដែលស្រឡាញ់គ្នាជាមួយខ្ញុំ ។ ចំណែកឪពុកម្ដាយបង្កើតរបស់ខ្ញុំក៏ មិនថាអីដែរឱ្យតែពួកខ្ញុំចេះស្រឡាញ់គ្នា។ បន្ទាប់ពីខ្ញុំវិលត្រឡប់មកពីសម្ដែងក្បាច់គុន ល្បុក្កតោនៅប្រទេសបារាំងកាលពីជាង៧ឆ្នាំមុនពួក យើងក៏បានភ្ជាប់ពាក្យហើយក៏រៀបការរស់នៅជាមួយគ្នា តែម្ដងដែលរហូតមកដល់ពេលនេះចំណងស្ នេហ៍ពួកយើងទទួលបានកូនស្រី២នាក់ ដោយម្នាក់មានអាយុជាង៥ឆ្នាំ និងម្នាក់ទៀតមានអាយុ២ឆ្នាំ »។

ជាមួយគ្នានេះចាន់ រតនា បានប្រាប់ទៀតថា ឪពុកម្ដាយជនជាតិបារាំងរបស់លោកបាននាំគ្នាមករក សីុនៅស្រុកខ្មែរដោយបើកភោជនីយដ្ឋានមួយ កន្លែងនិងបានទាំងនាំកូនៗមករស់នៅស្រុកខ្មែរទៀតផង ។ ចំណែកលោកក៏បានធ្វើការនៅ ភោជនីយដ្ឋានរបស់ឪពុកម្ដាយក្មេកនៅផ្នែក ខាងចុងភៅ ។ លោកបានបន្តឱ្យដឹងទៀតថា ការរស់នៅ ជាមួយប្រពន្ធជាជនជាតិបារាំងនៅស្រុកខ្មែរ មិនដឹងច្បាស់ថាតើនៅជារៀងរហូតឬយ៉ាងណាទេ ខណៈឪពុកម្ដាយក្មេកជួលផ្ទះស្នាក់នៅ និងបើកភោជនីយដ្ឋានរកសីុ ។ ដូច្នេះពួកគាត់នឹងវិលត្រឡប់ទៅរស់នៅ ស្រុកកំណើតប្រទេសបារាំងវិញក៏ថាបាន ។ ទោះជាយ៉ាងណា អ្នកលេងគុនខ្មែរម្នាក់នេះនៅមិនទាន់ដឹងច្បាស់ ថាអាចរស់នៅជាមួយប្រពន្ធនៅបារាំងឬយ៉ាងណា ខណៈខ្លួនមិនបានចូលសញ្ជាតិបារាំងនៅឡើយ ៕



រូបភាព លោក និងភរិយាបារាំង



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]